ព័ត៌មានអន្ដរជាតិ
ចិនព្រមានម្តងទៀត បើលោកស្រី Pelosi ធ្វើទស្សនកិច្ចតៃវ៉ាន់មែន ខ្លួនមិនអង្គុយស្ងៀមឡើយ អាចមានការឆ្លើយតបផ្នែកយោធា (មានវីដេអូ)
ជាថ្មីម្តងទៀត ប្រទេសចិន កាលពីថ្ងៃអង្គារបានព្រមានថា អាចមានការឆ្លើយតបផ្នែកយោធា ប្រសិនបើប្រធានសភាអាមេរិក លោកស្រី Nancy Pelosi សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

ប្រសិនបើលោកស្រី Pelosi ធ្វើទស្សនកិច្ចនៅតៃវ៉ាន់មែន នោះនឹងបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ ហើយប៉ះពាល់យ៉ាងខ្លាំងដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន រួមទាំងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-អាមេរិកផងដែរ។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន។
លោក Tan បាននិយាយថា ទីក្រុងប៉េកាំង ជំរុញឲ្យសហរដ្ឋអាមេរិកចាត់វិធានការជាក់ស្តែង ដើម្បីរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចៀសវាងការគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និងមិនត្រូវរៀបចំឲ្យលោកស្រី Pelosi ធ្វើទស្សនកិច្ចតំបន់តៃវ៉ាន់ទេ។

លោក Tan បន្ថែមថា “ប្រសិនបើសហរដ្ឋអាមេរិក នៅតែទទូចចង់បន្តដើរផ្លូវនេះមែននោះ យោធាចិន នឹងមិនអង្គុយនៅស្ងៀមឡើយ ហើយខ្លួនពិតជានឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីរារាំងការជ្រៀតជ្រែកពីកម្លាំងខាងក្រៅណាមួយ”។
ដំបូងឡើយ លោកស្រី Pelosi គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងខែមេសា ប៉ុន្តែបានលុបចោលដំណើរនោះវិញ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩។ ឥឡូវ ប្រធានសភាអាមេរិករូបនេះ មានគម្រោងធ្វើដំណើរទៅតៃវ៉ាន់ក្នុងខែសីហា។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ បានបង្កឲ្យមានការជជែកវែកញែក ក្នុងទីក្រុងវ៉ាស៊ីនតោន ចំពេលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន កំពុងកើនឡើងខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Pelosi មិនបានបញ្ជាក់អំពីការធ្វើដំណើរទៅតៃវ៉ាន់ទេ ដោយប្រាប់អ្នកយកព័ត៌មានថា លោកស្រីមិនដែលពិភាក្សាអំពីគម្រោងនេះឡើយ។ ប៉ុន្តែលោកស្រីក៏បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដែរថា “វាមានសារសំខាន់សម្រាប់យើង ក្នុងការបង្ហាញការគាំទ្រចំពោះតៃវ៉ាន់”។
ប្រសិនបើដំណើរទស្សនកិច្ចនេះកើតឡើងមែននោះ លោកស្រី Pelosi នឹងក្លាយជាសមាជិកសភាជាន់ខ្ពស់បំផុតរបស់សហរដ្ឋអាមេរិក ដែលធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេល ២៥ ឆ្នាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Yahoo
ចុចអាន៖ ចិន ព្រមាន ឆ្លើយ តប ផ្នែក យោធា ចំពោះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ទៅ កោះ តៃវ៉ាន់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង