ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន បង្ហាញចំនួនអ្នកស្លាប់ និងរបួស ក្រោយរងការរញ្ជួយដីខ្លាំងក្លា (មានវីដេអូ)
គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.១រ៉ិចទ័រ ក្នុងជម្រៅរាក់ ១០ គីឡូម៉ែត្រ បានវាយប្រហារកោះ Luzon របស់ប្រទេសហ្វីលីពីន នៅថ្ងៃពុធទី២៧ខែកក្កដានេះ ដោយសម្លាប់មនុស្សចំនួន៤នាក់ របួស៦០នាក់ និងបំផ្លាញអគារនានាក្នុងខេត្ត Abra ភាគខាងជើង ហើយក៏ធ្វើឲ្យរង្គើដល់រដ្ឋធានី ម៉ានីល ផងដែរ។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ Benjamin Abalos បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា មនុស្ស២នាក់បានស្លាប់នៅក្នុងខេត្ត Benguet, ម្នាក់នៅខេត្ត Abra និងម្នាក់ទៀតនៅខេត្តមួយទៀត។
ក្នុងចំណោមអ្នកស្លាប់ មានបុរសអាយុ២៥ឆ្នាំម្នាក់ ដែលត្រូវបំណែកថ្មបាក់សង្កត់លើ ពេលការរញ្ជួយ បានវាយប្រហារ នៅចម្ងាយប្រហែល១១គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Dolores។
លោកប្រធានាធិបតី Ferdinand Marcos Jr បានបង្ហោះលើ Facebook ថា “ទោះបីជាមានរបាយការណ៍ដ៏ក្រៀមក្រំអំពីការខូចខាត ដែលបណ្តាលមកពីការរញ្ជួយដីក៏ដោយ យើងកំពុងធានាថា មានការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះអ្នកដែលត្រូវការ និងរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ”។

ក្រុមមន្ត្រីបាននិយាយថា មនុស្សក្នុងមន្ទីរពេទ្យមួយនៅខេត្ត Abra ត្រូវបានជម្លៀសចេញ បន្ទាប់ពីអគារ បានបាក់មួយផ្នែក ប៉ុន្តែមិនមានអ្នកស្លាប់ទេនៅទីនោះ។
គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន ងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិណាស់ ដោយសារតែស្ថិតនៅលើខ្សែក្រវាត់ប៉ាស៊ីហ្វិក Ring of Fire។ ការរញ្ជួយដី កើតឡើងជាញឹកញាប់ ហើយជាមធ្យមមានព្យុះទីហ្វុងចំនួន ២០ក្នុងមួយឆ្នាំៗ ដែលខ្លះបង្កឲ្យមានការរអិលបាក់ដី៕


សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ រញ្ជួយដី រង្គើទីក្រុង មែលប៊ន ទាំងព្រឹក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ