ព័ត៌មានអន្ដរជាតិ
ពុលស្រានៅឥណ្ឌា ស្លាប់មនុស្ស ៣៨នាក់
នៅថ្ងៃពុធទី២៧ខែកក្កដានេះ មនុស្សចំនួន៣៨នាក់បានស្លាប់ បន្ទាប់ពីផឹកស្រាដែលមានជាតិមេតាណុលខ្ពស់ នៅភាគខាងលិចប្រទេសឥណ្ឌា។

ការស្លាប់នេះបានកើតឡើងនៅក្នុងស្រុក Ahmedabad និង Botad នៃរដ្ឋ Gujarat ជាកន្លែងដែលការផលិត ការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង ត្រូវបានហាមឃាត់។
លោក Bhavnagar Ashok Yadav អគ្គអធិការនគរបាលបានប្រាប់កាសែត The Times of India ថា “មានជាតិមេតាណុលរហូតដល់ទៅ ៩៨ភាគរយនៅក្នុងស្រាដែលពួកគេផឹក។ នោះមានន័យថា ពួកគេសឹងតែផឹកមេតាណុល សុទ្ធទៅហើយ ដោយធ្វើឲ្យពួកគេពុល”។
ប៉ូលិស បានបើកការស៊ើបអង្កេត និងធ្វើការចាប់ខ្លួនមនុស្សចំនួន ៦នាក់ ពាក់ព័ន្ធនឹងរឿងនេះ។

ខេត្ត Gujarat បានហាមប្រាមការផឹកស្រាចាប់តាំងពីឆ្នាំ ១៩៦០មក ដើម្បីជាការគោរពចំពោះមហាត្មៈគន្ធី ដែលបានទទួលមរណភាពនៅឆ្នាំ១៩៤៨ ប៉ុន្តែអ្នកស្រុករាប់រយនាក់ បានស្លាប់ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ខណៈការជួញដូរស្រាខុសច្បាប់ កាន់តែកើនឡើង។
ស្រាខុសច្បាប់ ក៏បានក្លាយជាឧស្សាហកម្មដែលរកបានប្រាក់ចំណេញយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ នៅទូទាំងប្រទេសឥណ្ឌា ដោយអ្នករកស៊ី បានបិតស្រាលួចលាក់ និងលក់ទៅឲ្យជនក្រីក្រក្នុងតម្លៃថោក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail, US News
ចុចអាន៖ ករណីពុលស្រាស្លាប់នៅខេត្តពោធិ៍សាត់ជនរងគ្រោះស្លាប់បន្តបន្ទាប់តាំងពីថ្ងៃ ២៨ ឧសភា មក

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត