Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងអ៊ូហាន បិទអាជីវកម្ម និងការដឹកជញ្ជូននានាជាថ្មី ទោះរកឃើញ កូវីដ តិចបំផុតក៏ដោយ

បានផុស

នៅ

ទីក្រុងអ៊ូហានរបស់ប្រទេសចិនបានបញ្ជាឲ្យបិទអាជីវកម្ម និងការដឹកជញ្ជូនសាធារណៈមួយចំនួនសាជាថ្មី បន្ទាប់ពីអាជ្ញាធរបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៤ ករណីនៅក្នុងទីក្រុងដែលជំងឺរាតត្បាតមួយនេះបានលេចឡើងជាលើកដំបូងកាលពីចុងឆ្នាំ ២០១៩ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរស្រុក Jiangxia នៃទីក្រុងអ៊ូហានដែលមានប្រជាជនជិត ១ លាននាក់បាននិយាយនៅថ្ងៃពុធនេះថា នឹងហាមឃាត់ព្រឹត្តិការណ៍ដែលមានករប្រមូលផ្ដុំជាក្រុមធំៗ និងការទទួលទានអាហារនៅភោជនីយដ្ឋាន បិទទីផ្សារកសិកម្ម ក៏ដូចជាកន្លែងកម្សាន្តសាធារណៈមួយចំនួន និងផ្អាកសេវាកម្មរថយន្តក្រុង រួមជាមួយរថភ្លើងក្រោមដីរយៈពេល ៣ ថ្ងៃ ។

ទន្ទឹមនោះអាជ្ញាធរស្រុក ​ Jiangxia ក៏​បានជំរុញ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចាកចេញ​ពី​តំបន់​​ក្នុង​រយៈពេល ​៣ ​ថ្ងៃដូចគ្នា ហើយប្រាប់​អ្នក​ធ្វើ​ដំណើរ​ចៀសវាង​ការ​ចូលក្នុងតំបន់ហានិភ័យផងដែរ ​។

ការរឹតបន្តឹងនេះកើតឡើង បន្ទាប់ពីមន្ត្រីនៅក្នុងទីក្រុងភាគកណ្តាលដែលមានប្រជាជនចំនួន ១១ លាននាក់មួយនេះបានរកឃើញការឆ្លងកូវីដចំនួន ៤ ករណី ក្នុងអំឡុងពេលការធ្វើតេស្តទ្រង់ទ្រាយធំជាប្រចាំ ។

កន្លងមកប្រទេសចិនបានដាក់គោលនយោបាយ “សូន្យកូវីដ” ដ៏តឹងរ៉ឹងបំផុត ហើយអាជ្ញាធរទូទាំងប្រទេសក៏បានអនុវត្តការបិទខ្ទប់ និងការធ្វើតេស្តទ្រង់ទ្រាយធំ ដែលប៉ះពាល់ដល់មនុស្សរាប់លាននាក់នៅក្នុងតំបន់ ទោះបីជារកឃើញករណីឆ្លងក្នុងកម្រិតតិចបំផុតក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Al Jazeera

ចុចអាន ៖ ចិន ៖ អាមេរិក គួរតែបង្កើតលក្ខខណ្ឌចរចាវិបត្តិនៅ អ៊ុយក្រែន គ្រាន់ជាងចាត់ទុក រុស្ស៊ី ជារដ្ឋឧបត្ថម្ភអំពើភេរវកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងកម្មវិធីមង្គលការ ព្រោះជារឿងខុសឆ្គង

ព័ត៌មានជាតិ២ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា៣ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ខ្យល់ពុលបន្តកើនឡើងនៅក្នុងខេត្ត២៨របស់ ប្រទេស​ថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម