ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសបញ្ជូនកងទ័ពនិងរថក្រោះទៅ រុស្ស៊ី នៅខែក្រោយ
ប្រទេសចិន នឹងបញ្ជូនកងទ័ព និងរថក្រោះទៅកាន់ប្រទេសរុស្ស៊ីនៅខែក្រោយនេះ ដើម្បីចូលរួមក្នុងការប្រកួតកីឡាកងទ័ពអន្តរជាតិ ថ្វីបើមានការថ្កោលទោសជាសកលចំពោះទង្វើរបស់លោក ពូទីន នៅអ៊ុយក្រែនក៏ដោយ។
កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនគណៈប្រតិភូទៅកាន់ទីក្រុងមូស្គូ ខណៈយោធា រថក្រោះ និងរថយន្តយោធា ទើបតែចាកចេញពីទីក្រុង Manzhouli នៃតំបន់ស្វយ័ត Inner Mongolia នៃប្រទេសចិន នាពេលថ្មីៗនេះ។
ទូរទស្សន៍រដ្ឋរបស់ប្រទេសចិនបានប្រកាសកាលពីដើមសប្តាហ៍ថា ក្រុមនេះ កំពុងឆ្ពោះដំណើរទៅកាន់តំបន់ Zabaikalsk នៅចុងបូព៌ាប្រទេសរុស្សី។
កងទ័ពចិន ត្រូវបានគេរំពឹងថានឹងប្រកួតប្រជែងជាមួយកងទ័ពមកពីប្រទេស និងតំបន់ចំនួន ៣៧ ផ្សេងទៀតនៅក្នុងសមយុទ្ធយោធាពហុជាតិសាសន៍ធំបំផុតរបស់រុស្ស៊ី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២៧ខែសីហា។
ប្រទេសដែលគេរំពឹងថានឹងចូលរួម រួមមាន រុស្ស៊ី អ៊ីរ៉ង់ ឥណ្ឌា កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន អាស៊ែបៃហ្សង់ និងអាមេនី។
ដោយត្រូវបានប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដាក់ឈ្មោះឲ្យថា ជា “ការប្រកួតសម្រាប់បុរសពិត”, ព្រឹត្តិការណ៍នេះ រួមបញ្ចូលទាំងកម្មវិធីមួយដែលមានឈ្មោះថា Tank Biathlon ដែលក្រុមមួយត្រូវរត់លើផ្លូវឧបសគ្គចម្ងាយ៥គីឡូម៉ែត្រ ហើយត្រូវបាញ់កាំភ្លើងឲ្យចំគោលដៅផងដែរ។
យោធា អាចជ្រើសរើសការប្រកួតប្រជែងក្នុងវិញ្ញាសាកងទ័ពចំនួន ២៨ រាប់ចាប់ពីការប្រកួតបញ្ចេញសមត្ថភាព Medical Relay Race រហូតដល់ Field Kitchen ដែលជាការប្រកួតចុងភៅកងទ័ព។
ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានផ្តួចផ្តើមដោយរដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu ក្នុងឆ្នាំ ២០១៥ ហើយត្រូវបានគេស្គាល់ថាជា កីឡាអូឡាំពិកសង្គ្រាម។
គួរបញ្ជា់ថា មហាអំណាចទាំងពីរ គឺចិន និងរុស្ស៊ី បានចូលរួមជាទៀងទាត់នៅក្នុងសមយុទ្ធយោធារួមគ្នា ខណៈពួកគេព្យាយាមដកខ្លួនចេញឲ្យឆ្ងាយពីលោកខាងលិច។
កិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំង២ បានបង្កឲ្យមានការសង្ស័យ ប៉ុន្តែប្រជាជាតិទាំងពីរអះអាងថា ពួកគេមិនមានចេតនា កំណត់គោលដៅប្រទេសទីបីនោះទេ ហើយរឿងនេះកើតឡើង ចំពេលដែលការភ័យខ្លាចកាន់តែខ្លាំងថា ចិននឹងលុកលុយតៃវ៉ាន់ ដូចដែលរុស្ស៊ី វាយលុកអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រុស្ស៊ី គ្រោងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដើម្បីបង្ហាញថា កម្លាំងយោធារបស់ខ្លួន នៅតែខ្លាំង
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន