Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន សុំ អាមេរិក ផ្ដល់ឧស្ម័នដោយឥតគិតថ្លៃសម្រាប់រដូវរងា

បានផុស

នៅ

នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Denis Shmigal បាននិយាយថា ប្រទេសអ៊ុយក្រែននឹងស្នើសុំសហរដ្ឋអាមេរិកសម្រាប់ការផ្តល់ឧស្ម័នធម្មជាតិដោយឥតគិតថ្លៃមកឲ្យទីក្រុងកៀវសម្រាប់រដូវរងាដែលនឹងមកដល់នាពេលខាងមុខនេះ ។

លោក Denis Shmigal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកនាយករដ្ឋមន្ត្រីបាននិយាយថា “ការស្នើសុំនេះគឺធ្វើឡើងផ្អែកលើគោលការណ៍ដូចគ្នាដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តកន្លងមកចំពោះការគាំទ្រផ្នែកអាវុធ និងគ្រាប់រំសេវដល់រដ្ឋាភិបាលទីក្រុងកៀវ ហើយវាក៏ជាតម្រូវការចាំបាច់របស់ប្រជាជាអ៊ុយក្រែនសម្រាប់រដូវរងាខាងមុខនេះ បន្ទាប់ពីសហភាព​អឺរ៉ុប​បាន​កំណត់​ការ​បែងចែក​ឧស្ម័ន” ។

ទន្ទឹមនោះលោក Shmigal បានបញ្ជាក់ក្នុងការបង្ហោះតាម Telegram ថា “រដ្ឋាភិបាលនៃប្រទេសអ៊ុយក្រែនបានសម្រេចចិត្តដាក់ពាក្យសុំទៅរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកដើម្បីផ្តល់ឧស្ម័នឲ្យរដ្ឋរបស់យើងក្នុងរដូវរងាសម្រាប់កម្ដៅប្រជាជនរបស់យើង” ។

លោកបានបន្ថែមថា “ការរៀបចំសម្រាប់រដូវរងាដ៏លំបាកបំផុតក្នុងប្រវត្តិសាស្ត្ររបស់យើងនៅតែបន្ត ហើយយើងកំពុងស្វែងរកវិធីគ្រប់បែបយ៉ាងដែលអាចធ្វើបានដើម្បីត្រៀមខ្លួនសម្រាប់សេណារីយ៉ូណាទាំងអស់” ។

គួរបញ្ជាក់ថា សំណើរបស់លោក Shmigal កើតឡើង នៅពេលដែលក្រុមហ៊ុនឧស្ម័នរដ្ឋអ៊ុយក្រែន Naftogaz បានខកខានលើមូលបត្របំណុលរបស់ខ្លួន ហើយបានស្នើសុំពីរដ្ឋាភិបាលក្នុងទីក្រុងកៀវឲ្យជួយទទួលខុសត្រូវទាំងស្រុងចំពោះការរៃអង្គាសថវិកាដើម្បីនាំចូលឧស្ម័នធម្មជាតិសម្រាប់រដូវកម្ដៅនាពេលខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អ៊ុយក្រែន ចង់ខ្ចីលុយធនាគារ ១៥ ទៅ ២០ ពាន់លានដុល្លារបន្ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម