Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ប្រកាសបាត់បង់រោងចក្រថាមពលធំជាងគេទី ២ ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី

បានផុស

នៅ

លោក Oleksiy Arestovych ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ពេលនេះកងកម្លាំងរុស្ស៊ីបានកាន់កាប់រោងចក្រថាមពលធំជាងគេទី ២ របស់អ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ កងកម្លាំងដែលគាំទ្រដោយរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ពួកគេវាយដណ្តើមបានរោងចក្រថាមពលធ្យូងថ្មសម័យសូវៀតឈ្មោះ Vuhlehirska ដែលជាការបង្កើនសកម្មភាពប្រយុទ្ធលើកដំបូងរបស់ទីក្រុងមូស្គូក្នុងរយៈពេលជាង ៣ សប្តាហ៍ចុងក្រោយនេះ ។

លោក Arestovych បាននិយាយទៀតថា ក្រោយការដណ្ដើមបានរោងចក្រនេះហើយ កងកម្លាំងទីក្រុងមូស្គូក៏កំពុងធ្វើការដាក់ពង្រាយកងទ័ពក្នុងលក្ខណៈទ្រង់ទ្រាយធំឡើងវិញផងដែរ ទៅកាន់តំបន់ភាគខាងត្បូងចំនួន ៣ ដើម្បីបង្កើនការវាយលុកទីតាំងបន្ថែមទៀតរបស់អ៊ុយក្រែន ។

បើទោះជាយ៉ាងនេះក្ដី ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះបានបញ្ជាក់ថា ការវាយដណ្ដើមយក និងគ្រប់គ្រងរោងចក្រនៅតំបន់ Donetsk ភាគខាងកើត គ្រាន់តែជាការទទួលបានតំបន់យុទ្ធសាស្ត្រដ៏តូចប៉ុណ្ណោះសម្រាប់ប្រទេសរុស្ស៊ី ។

ជាចុងក្រោយលោក Arestovych បានបន្ថែមថា ចំណែកការដាក់ពង្រាយឡើងវិញរបស់កងទ័ពរុស្ស៊ីទៅទីក្រុង Melitopol, ទីក្រុង Zaporizhzhia និងទីក្រុង Kherson ភាគខាងត្បូង គឺហាក់ដូចជាការប្តូរយុទ្ធសាស្ត្រការពារ និងវាយលុករបស់រុស្ស៊ីមកលើអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Guardian

ចុចអាន ៖ អ៊ុយក្រែន សុំ អាមេរិក ផ្ដល់ឧស្ម័នដោយឥតគិតថ្លៃសម្រាប់រដូវរងា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក ផាម មិញឈិញ
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

មេដឹកនាំវៀតណាម ជំរុញ​ស្ថាប័ន​រដ្ឋាភិបាល​ឱ្យ​ត្រៀមសម្រាប់សង្រ្គាមពាណិជ្ជកម្មពិភពលោក

ព័ត៌មានជាតិ១៨ នាទីutes មុន

រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍​ប្រាប់​ ហេតុផល​នាំ​ឲ្យ​មាន​ការ​​​ផ្តល់​​សិទ្ធិ​​ផ្តាច់​មុខ ការ​ផ្គត់ផ្គង់​​សេវា​ទូរសព្ទ​នៅ​តាម​បុរី

អត្ថាធិប្បាយ១៨ នាទីutes មុន

បណ្ឌិត ឈត ប៊ុនថង៖ គួរប្រើបញ្ញាសិប្បនិម្មិត (AI)សម្រាប់គោលបំណងវិជ្ជមាន ជាជាងគោលបំណងអវិជ្ជមាន

ព័ត៌មានជាតិ៣០ នាទីutes មុន

គ្រូ និងសិស្ស នៃវិទ្យាល័យបាក់ទូក សប្បាយចិត្តពេលក្រសួងរៀបចំការប្រលងសិស្សពូកែទូទាំងប្រទេសឡើងវិញ

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ចិន ប្ដឹង​ទៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក រឿង​ដែល ត្រាំ ដាក់​ពន្ធ​លើ​ខ្លួន​១០%

Sokha Hotels

ព័ត៌មានពេញនិយម