ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ផ្ដល់ជំនួយរាប់ម៉ឺនតោនដល់ អ៊ុយក្រែន
លោកឧត្តមសេនីយ៍ Mikhail Mizintsev ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ី និងជាអ្នកដឹកនាំទីស្នាក់ការសម្របសម្រួលការឆ្លើយតបផ្នែកមនុស្សធម៌របស់រុស្ស៊ីបាននិយាយថា រហូតមកដល់ពេលនេះរុស្ស៊ីបានបញ្ជូនទំនិញជាជំនួយមនុស្សធម៌ជាង ៤៨,៥០០ តោនទៅកាន់ប្រទេសអ៊ុយក្រែន និងសាធារណៈរដ្ឋ Donbas ។

លោកឧត្តមសេនីយ៍ Mizintsev បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ចាប់តាំងពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២២ មកប្រទេសរុស្ស៊ីបានបញ្ជូនសម្ភារៈសំខាន់ៗដូចជា អាហារ ឱសថ និងការផ្គត់ផ្គង់វេជ្ជសាស្ត្រចំនួន ៤៨,៥០០ តោនទៅកាន់ប្រទេសអ៊ុយក្រែន និងសាធារណរដ្ឋ Donbas ភាគខាងកើត” ។
រុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធាពិសេសមួយក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារពីកងទ័ពអ៊ុយក្រែន ។

ទន្ទឹមនោះក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា គោលដៅនៃប្រតិបត្តិការនេះគឺសំដៅលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន និងធ្វើឲ្យតំបន់គ្មានយោធា ក៏ដូចជារំដោះតំបន់ Donbas ទាំងស្រុងផងដែរ ។
ស្របពេលជាមួយគ្នានោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រតិបត្តិការនេះមានគោលបំណងការពារមនុស្សដែលទទួលរងនូវការប្រល័យពូជសាសន៍ដោយរបបក្រុងកៀវក្នុងរយៈពេល ៨ ឆ្នាំកន្លងមកនេះ ហើយចាប់តាំងពីពេលនោះមកបណ្ដាប្រទេសលោកខាងលិចក៏បានដាក់ទណ្ឌកម្មរុស្ស៊ី និងបញ្ជូនអាវុធជាហូរហែទៅកាន់អ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ៊ុយក្រែន ប្រកាសបាត់បង់រោចក្រថាមពលធំជាងគេទី ២ ទៅក្នុងកណ្ដាប់ដៃ រុស្ស៊ី

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត