ព័ត៌មានអន្ដរជាតិ
នាវាផ្ទុកយន្តហោះអាមេរិក វិលចូលសមុទ្រចិនខាងត្បូងវិញ ចំពេលតានតឹងជាមួយ ក្រុងប៉េកាំង (មានវីដេអូ)
នាវាផ្ទុកយន្តហោះអាមេរិក និងក្រុមវាយប្រហាររបស់ខ្លួន បានវិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញហើយ បន្ទាប់ពីចូលចតនៅកំពង់ផែ ក្នុងប្រទេសសិង្ហបុរី។

នេះជាការដាក់ពង្រាយនៅក្នុងតំបន់ជម្លោះ ខណៈភាពតានតឹងជាមួយចិន កំពុងកើនឡើងខ្លាំងជុំវិញដំណើរទស្សនកិច្ច ទៅកាន់កោះតៃវ៉ាន់ដោយមេដឹកនាំសភាអាមេរិកលោកស្រី Nancy Pelosi។
មន្ត្រីក្នុងកងនាវាចរទី៧ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានបញ្ជាក់អំពីការដាក់ពង្រាយនាវាផ្ទុកយន្តហោះ USS Ronald Reagan ទៅកាន់ផ្លូវពាណិជ្ជកម្មដ៏សំខាន់ ប៉ុន្តែមិនបានធ្វើអត្ថាធិប្បាយលើសំណួរអំពីភាពតានតឹងជុំវិញការធ្វើដំណើររបស់លោកស្រី Pelosi នោះទេ។
មេបញ្ជាការ Hayley Sims បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា “នាវា USS Ronald Reagan និងក្រុមវាយប្រហាររបស់ខ្លួន កំពុងដំណើរការ ដោយធ្វើប្រតិបត្តិការនៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពីដំណើរទស្សនកិច្ចប្រកបដោយជោគជ័យទៅកាន់កំពង់ផែសិង្ហបុរី”។

លោក Sims បន្ថែមថា នាវា Reagan កំពុងបន្តប្រតិបត្តិការធម្មតាតាមកាលវិភាគ ដែលជាផ្នែកមួយនៃការល្បាតជាប្រចាំ ដើម្បីគាំទ្រដល់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហ។
នៅពេលស្នើសុំការអត្ថាធិប្បាយ ក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកបានបង្ហាញសាច់ដុំជាថ្មីម្ដងទៀត នៅក្នុងសមុទ្រចិនខាងត្បូងជាមួយនឹងការធ្វើនាវាចរណ៍។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដាថា “អ្នកគ្រប់គ្នាមើលឃើញហើយ វាច្បាស់ណាស់ពីរឿងនេះ ដែលថា អ្នកណាជាអ្នកគំរាមកំហែងធំបំផុតចំពោះសមុទ្រចិនខាងត្បូង និងសន្តិភាព និងស្ថិរភាពក្នុងតំបន់អាស៊ី”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ ជំនួបតាមទូរស័ព្ទជាង២ម៉ោង មេដឹកនាំ អាមេរិក និង ចិន ព្រមានខ្លាំងៗ ដាក់គ្នាទៅវិញទៅមក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ