ព័ត៌មានអន្ដរជាតិ
តួកគី ៖ “ដល់ពេលផ្ដោតលើបញ្ហាមួយទៀត ក្រោយសម្រេចកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិ រុស្ស៊ី-អ៊ុយក្រែន”
បន្ទាប់ពីសម្រេចបានកិច្ចព្រមព្រៀងដ៏ជោគជ័យកាលពីសប្តាហ៍មុនលើការនាំចេញគ្រាប់ធញ្ញជាតិ, រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសតួកគីលោក Mevlut Cavusoglu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះវាដល់ពេលដែលត្រូវផ្តោតលើការចរចាបទឈប់បាញ់រវាងរុស្ស៊ី និងអ៊ុយក្រែនវិញម្ដង” ។

លោក Cavusoglu បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសហ្សកហ្ស៊ីលោក Ilia Darchiashvili ថា “ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តដោយជោគជ័យ វាពិតជាអាចបង្កើនទំនុកចិត្តទាំងរុស្ស៊ី និងអ៊ុយក្រែន” ។
លោក Cavusoglu បានបន្ថែមថា “ឥឡូវនេះវាដល់ពេលដែលត្រូវផ្តោតលើបទឈប់បាញ់វិញម្ដង ។ នេះមិនមែនគ្រាន់តែជាដំណើរការដែលត្រូវអនុវត្តនៅកម្រិតរដ្ឋមន្ត្រីការបរទេសប៉ុណ្ណោះទេ ហើយប្រទេសតួកគីក៏បានត្រៀមខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះ និងសម្របសម្រួលកិច្ចចរចារវាងរុស្ស៊ី និងអ៊ុយក្រែនឆ្ពោះទៅរកសន្តិភាពយូរអង្វែង” ។

លោករដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ថា គ្មានអ្នកចាញ់ក្នុងសន្តិភាពទេ ប្រសិនបើមានបទឈប់បាញ់ដោយយុត្តិធម៌ ហើយមានតែតុចរចាប៉ុណ្ណោះជាមូលហេតុដែលនឹងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ។ លោកបានបន្ថែមថា “ក្នុងនាមជាប្រទេសតួកគី យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យភាគីនានាត្រឡប់ទៅតុការទូតវិញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។
ដោយរក្សាទ្វារបើកចំហទាំងជាមួយអ៊ុយក្រែន និងរុស្ស៊ីនាពេលកន្លងមក, រដ្ឋាភិបាលតួកគីត្រូវបានពិភពលោកកោតសរសើរចំពោះតួនាទីនាំមុខរបស់ខ្លួនក្នុងការនាំប្រទេសទាំងពីររួមគ្នាឆ្ពោះទៅរកសន្តិភាព រួមទាំងកិច្ចប្រជុំកាលពីខែមីនានៅរមណីយដ្ឋានមាត់សមុទ្រ Antalya ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ អ៊ុយក្រែន មិនអាចឈ្នះសង្គ្រាម រុស្ស៊ី ឡើយ បើបន្តយុទ្ធសាស្ត្ររបស់ ណាតូ បែបនេះ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ