Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ រកឃើញអ្នកកើតជំងឺអុតស្វាទី ២ ក្រោយរួមភេទជាមួយបុរសបរទេស

បានផុស

នៅ

ក្រសួង​សុខាភិបាល​សាធារណៈ​ថៃបាន​រាយការណ៍ពី​ករណី​កើត​ជំងឺអុត​ស្វាទី​ ២ ​នៅក្នុងប្រទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ជា​បុរស​ម្នាក់​ដែល​រស់នៅ​ជាមួយ​មនុស្ស ១០ នាក់​ផ្សេង​ទៀត​ក្នុង​ទីក្រុង​បាងកក ។

លោក Anutin Charnvirakul
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈបាននិយាយថា អ្នកឆ្លងជំងឺនេះមានអាយុ ៤៧ ឆ្នាំ មានអាការគ្រុនក្តៅខ្លាំង ឈឺចាប់ និងពងបែកលើរាងកាយកាលពីថ្ងៃទី ១២ ខែកក្កដា ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Vajira ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រោយទទួលបានលទ្ធផលនៃការធ្វើតេស្តមន្ទីរពិសោធន៍ពីនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រថៃ បុរសរូបនោះពិតជាកើតជំងឺអុតស្វាមែន ខណៈអ្នកជំងឺបានប្រាប់អាជ្ញាធរសុខាភិបាលថា គាត់បានរួមភេទជាមួយបុរសបរទេស ។

ចំណែកលោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងបាននិយាយថា មនុស្ស ១០ នាក់ដែលរស់នៅក្នុងផ្ទះតែមួយជាមួយអ្នកឆ្លង ត្រូវបានចាត់ទុកថាជាក្រុមដែលមានហានិភ័យ ហើយពួកគេក៏ត្រូវបានតម្រូវឲ្យឆ្លងកាត់ការធ្វើតេស្តមន្ទីរពិសោធន៍ផងដែរ ខណៈអាជ្ញាធរសុខាភិបាលកំពុងរង់ចាំលទ្ធផលដូចគ្នា ។

គួរបញ្ជាក់ថា ករណី​កើត​ជំងឺ​អុតស្វា​​លើក​ដំបូង​ដែល​ប្រទេស​ថៃរកឃើញគឺ​ជាបុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា ដែលពេលនេះ​កំពុងសម្រាក​ព្យាបាល​នៅ​ក្នុងរាជធានី​ភ្នំពេញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ ប្រយ័ត្ន! ប្រើស្រោមអនាម័យពេលរួមភេទ ក៏មិនមែនជាការការពារ ១០០ ភាគរយប្រឆាំង ជំងឺអុតស្វា ដែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម៥ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

សេង សារី និង មុត ចន្ថា
នយោបាយ៣ ម៉ោង មុន

មនុស្សស្និទ្ធនឹង កឹម សុខា សង្ស័យលើការសារភាពរបស់លោក សេង សារី

ផ្សារក្រមួន
សន្តិសុខសង្គម៦ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

Sokha Hotels

ព័ត៌មានពេញនិយម