ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន គំរាម កម្ទេច កូរ៉េខាងត្បូង ឲ្យវិនាសសាបសូន្យ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដា បានគំរាមកំហែងដោយផ្ទាល់ជាលើកដំបូង ទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ចាប់តាំងពីលោក Yoon ចូលកាន់តំណែងកាលពីខែឧសភា។

នៅក្នុងសុន្ទរកថារំលឹកខួបលើកទី ៦៩ នៃបទឈប់បាញ់សង្គ្រាមកូរ៉េ លោក គីម បាននិយាយថា រដ្ឋបាលរបស់លោក Yoon និងយោធាកូរ៉េខាងត្បូង “នឹងត្រូវវិនាសសាបសូន្យ” ប្រសិនបើកូរ៉េខាងត្បូង ព្យាយាមបើកការវាយប្រហារប្រឆាំងនឹងកូរ៉េខាងជើង។
លោក គីម ក៏បានព្រមានសហរដ្ឋអាមេរិកដែរថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយ។

កាលជាបេក្ខជនប្រធានាធិបតី លោក Yoon បានអំពាវនាវឲ្យមាន ការវាយប្រហារ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង មុនពេលទីក្រុងព្យុងយ៉ាងធ្វើសកម្មភាពបង្កហេតុបន្ថែមទៀត។
បន្ទាប់ពីឡើងកាន់តំណែង លោកបានហៅកូរ៉េខាងជើងថាជា “សត្រូវដ៏សំខាន់” របស់កូរ៉េខាងត្បូង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Chosun
ចុចអាន៖ កូរ៉េខាងជើង រៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ត្រៀមសម្រាប់ការប៉ះទង្គិចយោធា ជាមួយអាមេរិក

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ