ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បាញ់មីស៊ីល វាយប្រហារពន្ធនាគារ សម្លាប់អ្នកទោសសង្គ្រាមខ្លួនឯង ៤០នាក់
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃសុក្រទី២៩ខែកក្កដានេះថា អ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS ផលិតដោយសហរដ្ឋអាមេរិក វាយប្រហារពន្ធនាគារមួយនៅក្នុងទឹកដី Donetsk កាន់កាប់របស់ក្រុមបំបែកខ្លួន ដោយសម្លាប់អ្នកទោសសង្គ្រាមខ្លួនឯងចំនួន ៤០ នាក់ និងបណ្តាលឲ្យមនុស្ស ៧៥ នាក់រងរបួស។

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួនថា “ការវាយប្រហារដោយមីស៊ីលបាញ់ចេញពីប្រព័ន្ធរ៉ុកកែតពហុមុខងារ ដែលផលិតដោយសហរដ្ឋអាមេរិក (HIMARS) ត្រូវបានធ្វើឡើង នៅលើមណ្ឌលឃុំឃាំង មុនការកាត់ក្តី នៅក្នុងតំបន់ Olenivka ជាដែលកន្លែងដែលអ្នកទោសយោធាអ៊ុយក្រែន រួមទាំងអ្នកប្រយុទ្ធមកពីកងវរសេនាតូច Azov ផងដែរ កំពុងត្រូវបានឃុំឃាំង”។
របាយការណ៍បានបន្ថែមថា ជាលទ្ធផលនៃការវាយប្រហារ អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៤០នាក់ត្រូវបានសម្លាប់ និង ៧៥នាក់រងរបួស ហើយបុគ្គលិកពន្ធនាគារ ៨ នាក់ក៏ត្រូវរបួសផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ