Connect with us

ព័ត៌មានអន្ដរជាតិ

វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមកដល់ សិង្ហបុរី ហើយ

បានផុស

នៅ

ក្រសួងសុខាភិបាលបាននិយាយថា វីរុសកូរ៉ូណាក្លាយពូជដែលឆ្លងកាន់តែខ្លាំងនៅក្នុងប្រទេសអង់គ្លេសត្រូវបានគេរកឃើញនៅក្នុងប្រទេសសិង្ហបុរីជាលើកដំបូងលើស្ត្រីវ័យក្មេងម្នាក់ដែលវិលត្រឡប់មកពីចក្រភពអង់គ្លេសកាលពីដើមខែនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវតីវ័យ១៧ឆ្នាំត្រូវបានបញ្ជាក់ថា ឆ្លងវីរុសនេះកាលពីថ្ងៃទី៨ខែធ្នូខណៈពេលកំពុងធ្វើចត្តាឡីស័ក។ ការធ្វើតេស្តបន្ថែមទៀតបានបង្ហាញថា វីរុសនេះគឺវ៉ារ្យ៉ង់ B117។

ក្រសួងកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្តបន្ថែមលើអ្នកវិលត្រឡប់ចំនួន១១នាក់ទៀតមកពីទ្វីបអឺរ៉ុប។

ទោះបីជាយ៉ាងណាក៏ដោយ​ ក្រសួងបានបន្ថែមថា “បច្ចុប្បន្ន គ្មានភស្តុតាងណាមួយដែលបង្ហាញថា វីរុស B117 កំពុងចរាចរណ៍នៅក្នុងសហគមន៍ទេ”។

គួរបញ្ជាក់ថា ថ្មីៗនេះប្រទេសសិង្ហបុរីបានហាមឃាត់ការចូលរបស់ជនបរទេសដែលគ្មានការអនុញ្ញាតស្នាក់នៅជាអចិន្ត្រៃយ៍ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេស៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Bangkok Post

ចុចអាន៖ ជនជាតិអង់គ្លេសនាំវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីមួយទៀតចូលប្រទេស

ចុចអាន៖ សិង្ហបុរី ហាមឃាត់អ្នកដំណើរមកពីចក្រភពអង់គ្លេសដោយសារជំងឺក្លាយពូជប្រភេទថ្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៥០ នាទី មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៥៤ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

ជីវិតកម្សាន្ដ២ ម៉ោង មុន

នេន ទុំ ប្រកាស​ផលិតចម្រៀង​បន្សល់ទុកស្នាដៃចុងក្រោយដល់​វីរ:សិល្បករអាយ៉ៃលោក ព្រហ្ម ម៉ាញ 

Sokha Hotels

ព័ត៌មានពេញនិយម