Connect with us

ព័ត៌មានអន្ដរជាតិ

អង់គ្លេស ថា លោក Putin កំពុងងាកទៅរកផែនការ D ក្នុងសង្គ្រាមអ៊ុយក្រែន

បានផុស

នៅ

កាលពីថ្ងៃសុក្រទី២៩ខែកក្កដា រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា រុស្ស៊ីកំពុងបរាជ័យក្នុងតំបន់ជាច្រើន ក្នុងសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយលោកប្រធានាធិបតី Putin អាចនឹងស្វែងរកការផ្លាស់ប្តូរយុទ្ធសាស្រ្តម្តងទៀត។

រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Ben Wallace

លោក Wallace បានប្រាប់ទូរទស្សន៍ Sky News ថា “ពេលនេះ រុស្ស៊ីកំពុងបរាជ័យ នៅលើដី ក្នុងតំបន់ជាច្រើន។ ផែនការ A, B, និង C របស់លោក Putin បានបរាជ័យ ហើយគាត់ប្រហែលជាសម្លឹងងាកទៅរកផែនការ D”។

ទោះបីជាយ៉ាងណាក៏ដោយ លោក Wallace មិនបានបញ្ជាក់ទេថា ផែនការ D របស់លោក​​ Putin គឺជាអ្វី។

ក្រោយការលើកឡើងរបស់លោក Wallace មិនបានប៉ុន្មានផង ក្រសួងការពារជាតិរុស្ស៊ីនិយាយថា អ៊ុយក្រែន បានប្រើប្រាស់ប្រព័ន្ធបាញ់រ៉ុកកែត HIMARS ផលិតដោយសហរដ្ឋអាមេរិក វាយប្រហារពន្ធនាគារមួយនៅក្នុងទឹកដីកាន់កាប់របស់ក្រុមបំបែកខ្លួន ដោយសម្លាប់អ្នកទោសសង្គ្រាមខ្លួនឯងចំនួន ៤០ នាក់ និងបណ្តាលឲ្យមនុស្ស ៧៥ នាក់រងរបួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសន្និសីទប្រចាំថ្ងៃរបស់ខ្លួនថា “ការវាយប្រហារដោយមីស៊ីលបាញ់ចេញពីប្រព័ន្ធរ៉ុកកែតពហុមុខងារ ដែលផលិតដោយសហរដ្ឋអាមេរិក (HIMARS) ត្រូវបានធ្វើឡើង នៅលើមណ្ឌលឃុំឃាំង មុនការកាត់ក្តី នៅក្នុងតំបន់ Olenivka ជាដែលកន្លែងដែលអ្នកទោសយោធាអ៊ុយក្រែន រួមទាំងអ្នកប្រយុទ្ធមកពីកងវរសេនាតូច Azov ផងដែរ កំពុងត្រូវបានឃុំឃាំង”។

របាយការណ៍បានបន្ថែមថា ជាលទ្ធផលនៃការវាយប្រហារ អ្នកទោសសង្គ្រាមអ៊ុយក្រែនចំនួន ៤០នាក់ត្រូវបានសម្លាប់ និង ៧៥នាក់រងរបួស ហើយបុគ្គលិកពន្ធនាគារ ៨ នាក់ក៏ត្រូវរបួសផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Al Jazeera

ចុចអាន៖ អ៊ុយក្រែន បាញ់មីស៊ីល វាយប្រហារពន្ធនាគារ សម្លាប់អ្នកទោសសង្គ្រាមខ្លួន ឯង ៤០នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ដាណឺម៉ាក ព្រមានថា ៥ឆ្នាំទៀត រុស្ស៊ី អាចបញ្ឆេះសង្គ្រាមធំនៅអឺរ៉ុប

រោងចក្រថាមពលនុយក្លេអ៊ែរ
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

វៀតណាមត្រូវការថវិកាជាង ២០ ប៊ីលានដុល្លារ សម្រាប់គម្រោងរោងចក្រថាមពលនុយក្លេអ៊ែរ

លោក កត្តា អ៊ន
សន្តិសុខសង្គម១៦ នាទីutes មុន

អ្នកនាំពាក្យក្រសួងការងារ ជំរុញនិយោជកពង្រឹងការអនុវត្តវិធានការបង្ការអគ្គិភ័យ និងវិធានការសុវត្ថិភាពនៅតាមសហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ២១ នាទីutes មុន

អ្នកនាំពាក្យ ថា ACU កំពុងព្យាយាមទាក់ទងបុគ្គល៤រូបទៀតឱ្យមកប្រកាសទ្រព្យសម្បត្តិ

ជីវិតកម្សាន្ដ២២ នាទីutes មុន

ពិធីករ​សង្ហា ជា រ៉េយម៉ុន វិលចូលរួម Mr ​World ​2025​ ខណៈមានការទទួលស្គាល់ថា ជាបេក្ខភាពដ៏ស័ក្តិសម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ហេតុការណ៍បំផ្ទុះ​គ្រាប់បែក​អត្តឃាត​​កក្រើក​ឡើង​ជាថ្មី​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​

ព័ត៌មានជាតិ១០ ម៉ោង មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

Sokha Hotels

ព័ត៌មានពេញនិយម