ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសផ្តល់រង្វាន់១០លានដុល្លារ សម្រាប់ព័ត៌មានស្តីពី ការជ្រៀតជ្រែករបស់រុស្ស៊ី ក្នុងការបោះឆ្នោត
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសផ្តល់រង្វាន់រហូតដល់១០លានដុល្លារ សម្រាប់ព័ត៌មានស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ី នៅក្នុងការបោះឆ្នោតអាមេរិក។

ក្រសួងបាននិយាយថា “ក្រសួងកំពុងស្វែងរកព័ត៌មាន អំពីទីភ្នាក់ងារស្រាវជ្រាវអ៊ីនធឺណិត LLC (IRA), មហាសេដ្ឋី Yevgeniy Viktorovich Prigozhin ព្រមទាំងអង្គភាព និងសហការីរបស់រុស្ស៊ីដែលពាក់ព័ន្ធ សម្រាប់ការចូលរួមរបស់ពួកគេក្នុងការជ្រៀតជ្រែក ការបោះឆ្នោតនៅសហរដ្ឋអាមេរិក”។

សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មរួចទៅហើយលើបុគ្គល និងអង្គភាពនានា ដែលមានទំនាក់ទំនងជាមួយមេដឹកនាំនិងអ្នកផ្តល់ហិរញ្ញប្បទានរបស់ IRA។
គួរបញ្ជាក់ថា IRA គឺជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង St Petersburg ដែលមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិកនិយាយថា ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ ចិន ប្រកាសបញ្ជូនកងទ័ពនិងរថក្រោះទៅ រុស្ស៊ី នៅខែក្រោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត