ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាក់ជំហរ ចំពោះគោលការណ៍ចិនតែមួយ មុនដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិក
មុនដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi មកកាន់តំបន់អាស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយកាលពីថ្ងៃសុក្រទី២៩ខែកក្កដាថា ជំហររបស់រុស្ស៊ីចំពោះចិន នៅតែមិនផ្លាស់ប្តូរ ហើយទីក្រុងមូស្គូរំពឹង និងសង្ឃឹមថា នឹងមិនមានការបង្កហេតុទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់នោះទេ។

លោក Lavrov បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅទីក្រុង តាស្កិន នៃប្រទេស អ៊ូសបេគីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃថា “យើងមិនមានបញ្ហាជាមួយនឹងគោលការណ៍នៃការរក្សាអធិបតេយ្យភាពរបស់ប្រទេសចិននោះទេ ហើយរក្សាការពិតដែលថា គ្មានការបង្កហេតុណាមួយដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងឡើយ”។
អ្នកការទូតកំពូលរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា លោក និងរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi មិនបានពិភាក្សាគ្នាអំពីស្ថានភាពជុំវិញកោះតៃវ៉ាន់ទេ ក្នុងអំឡុងកិច្ចពិភាក្សានៅខាងក្រៅកិច្ចប្រជុំនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា ជំហររបស់រុស្ស៊ីលើបញ្ហានេះ “គឺច្បាស់លាស់”។

លោក Lavrov ក៏បានសង្កត់ធ្ងន់ដែរថា “ជំហររបស់យើងចំពោះអត្ថិភាពនៃប្រទេសចិនតែមួយ គឺនៅតែមិនផ្លាស់ប្តូរ។ សហរដ្ឋអាមេរិកអះអាងថានឹងប្រកាន់ជំហរដូចគ្នា ប៉ុន្តែតាមការអនុវត្តជាក់ស្តែង ដូចអ្នកឃើញហើយ ទង្វើរបស់គេមិនដូចនឹងពាក្យសម្តីឡើយ”។
គួរបញ្ជាក់ថា រុស្ស៊ីមិនរក្សាទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ទេ ហើយបានគាំទ្រការទាមទារទឹកដីរបស់ចិន ចំពោះកោះនេះ ចាប់តាំងពីការបញ្ចប់សង្គ្រាមស៊ីវិលចិននៅចុងទសវត្សរ៍ឆ្នាំ១៩៤០។

នៅអង្គការសហប្រជាជាតិ សហភាពសូវៀត បានទាមទារយ៉ាងខ្លាំងក្លាថា អាសនៈក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ដែលកាន់កាប់ដោយតៃវ៉ាន់ ត្រូវតែប្រគល់ទៅឲ្យចិន ដោយទីបំផុត ចិនបានទទួលអាសនៈនៅឆ្នាំ ១៩៧១ ហើយសហរដ្ឋអាមេរិកបានងាកទៅបង្កើតទំនាក់ទំនងជាមួយចិន។
កាលពីដើមខែកុម្ភៈ នៅក្នុងសេចក្តីថ្លែងការណ៍រួមរវាងរុស្ស៊ី និងចិនស្តីពីបញ្ហាអន្តរជាតិ ទីក្រុងមូស្គូបានអះអាងសាជាថ្មី នូវការគាំទ្ររបស់ខ្លួនចំពោះគោលការណ៍ចិនតែមួយ, បញ្ជាក់ជំហររបស់ខ្លួនថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បានរបស់ចិន ហើយបានសម្តែងការប្រឆាំងចំពោះការប៉ុនប៉ងណាមួយដើម្បីលើកទឹកចិត្ត ឯករាជ្យភាពរបស់តៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ស្អែកនេះ លោកស្រី Pelosi ដឹកនាំគណៈប្រតិភូមកអាស៊ី តែមិនប្រាកដថា ចូល តៃវ៉ាន់ ឬអត់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ