ព័ត៌មានអន្ដរជាតិ
អាមេរិក កំពុងទិញប្រព័ន្ធការពារមីស៊ីលមួយប្រភេទទៀតឲ្យ អ៊ុយក្រែន
មន្ត្រីការពារជាតិជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកកំពុងស្ថិតក្នុងដំណើរការទិញប្រព័ន្ធការពារកាំជ្រួចមីស៊ីលបាញ់ពីដីទៅអាកាសរយៈចម្ងាយមធ្យមកម្រិតខ្ពស់ឈ្មោះ NASAMS រួចហើយសម្រាប់ប្រទេសអ៊ុយក្រែន ។

មន្ត្រីរូបនេះបាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំមួយថា “ខ្ញុំមិនមានព័ត៌មានស៊ីជម្រៅអំពីភាពជាក់លាក់នៃដំណើរការចុះកិច្ចសន្យានេះនោះទេ ប៉ុន្តែយើងកំពុងស្ថិតនៅក្នុងដំណើរការទិញប្រព័ន្ធនេះរួចហើយ ពីព្រោះនៅពេលដែលយើងបានប្រកាសពីគំនិតផ្តួចផ្តើមជំនួយសន្តិសុខដល់អ៊ុយក្រែន គឺយើងបានធ្វើវាបណ្ដើរៗហើយ” ។
មន្ត្រីរូបនេះបានបន្ថែមថា សហរដ្ឋអាមេរិកនៅតែអាចបន្តបញ្ជូនជំនួយយោធាដល់អ៊ុយក្រែន ស្របតាមតម្រូវការរបស់យោធាទីក្រុងកៀវ រួមទាំងគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធរ៉ុកកែតកាំភ្លើងធំចល័តខ្ពស់ HIMARS ផងដែរ ។

មន្ត្រីការពារជាតិបាននិយាយទៀតថា “យើងកំពុងត្រួតពិនិត្យជានិច្ចជាមួយអ៊ុយក្រែនអំពីទីតាំងដែលយោធាមានអត្រាប្រើប្រាស់អាវុធត្រឹមត្រូវ ពីព្រោះយើងចង់ធ្វើឲ្យប្រាកដថា ពួកគេពិតជាមានអ្វីដែលពួកគេត្រូវការនៅលើសមរភូមិប្រយុទ្ធ” ។
ជាចុងក្រោយមន្ត្រីរូបនេះបញ្ជាក់ថា “ដូច្នេះហើយ យើងពិតជាមានទំនុកចិត្តលើដំណើរការជំនួយផ្នែកសន្តិសុខរបស់យើង ដើម្បីអាចបន្ត ក៏ដូចជាគាំទ្រអ៊ុយក្រែនជាមួយនឹងតម្រូវការអាវុធទំនើបៗដល់ពួកគេ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង