ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ហៅកាកបាទក្រហម និង UN ទៅស៊ើបអង្កេតករណីស្លាប់នៅក្នុងគុក អ៊ុយក្រែន
នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ រុស្ស៊ីបានអញ្ជើញអ្នកជំនាញអង្គការសហប្រជាជាតិ និងកាកបាទក្រហមឱ្យស៊ើបអង្កេតការស្លាប់របស់អ្នកទោសអ៊ុយក្រែនរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន ដែលពួកគេសុទ្ធតែជាអ្នកចុះចូលជាមួយទីក្រុងមូស្គូ ខណៈប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសអ្នកស្រុកនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk ។

ប្រធានាធិបតី Volodymyr Zelenskyy ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា មនុស្សរាប់សែននាក់នៅតែប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Donetsk និង Luhansk ទើបលោកសម្រេចនាំមនុស្សចាកចេញពីទីនេះ។
ស្របពេលដែលអ៊ុយក្រែន និងរុស្ស៊ីបានចោទប្រកាន់គ្នាទៅវិញទៅមកជុំវិញការវាយប្រហារដោយមីស៊ីល កាលពីថ្ងៃសុក្រ យោធារាប់សិបនាក់ត្រូវបានសម្លាប់ នៅក្នុងទីក្រុងជួរមុខ Olenivka ភាគខាងកើតតំបន់ Donetsk ។
ក្នុងនោះដែរ ក្រសួងការពារជាតិរុស្ស៊ីបានចេញផ្សាយបញ្ជីឈ្មោះអ្នកទោសសង្គ្រាមអ៊ុយក្រែន ៥០នាក់ត្រូវបានសម្លាប់ និង ៧៣នាក់រងរបួស ហើយថានេះជាការវាយប្រហាររបស់យោធាអ៊ុយក្រែនជាមួយនឹងប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ (HIMARS) ដែលផលិតដោយសហរដ្ឋអាមេរិក។

ចំណែកកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានបដិសេធមិនទទួលខុសត្រូវ ដោយនិយាយថា កាំភ្លើងធំរុស្ស៊ីជាអ្នកវាយប្រហារពន្ធនាគារខាងលើ។
ពាក់ព័ន្ធករណីនេះ អ្នកកាសែត Reuters ក៏បានបញ្ជាក់ពីការស្លាប់មួយចំនួននៅពន្ធនាគារផងដែរ ពិតជាមានយោធាស្លាប់ជាច្រើននាក់ពិតមែន។
ដោយឡែក អង្គការសហប្រជាជាតិបានរៀបចំបញ្ជូនអ្នកជំនាញទៅស៊ើបអង្កេត ប្រសិនបើខ្លួនទទួលបានការយល់ព្រមពីភាគីរុស្ស៊ី និងអ៊ុយក្រែន។ រីឯគណៈកម្មាធិការអន្តរជាតិនៃអង្គការកាកបាទក្រហមមិនបានឆ្លើយតបទៅនឹងការអញ្ជើញនេះទេ ប៉ុន្តែខ្លួនកំពុងស្វែងជំនួយនានា ដើម្បីជួយជម្លៀសអ្នករបួស៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ ទីក្រុងញូវយ៉កប្រកាសអាសន្នជំងឺអុតស្វា ស្របពេលករណីឆ្លងកើនជាង ១ពាន់នាក់

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត