Connect with us

ព័ត៌មានអន្ដរជាតិ

ប្រព័ន្ធឃោសនាក្រុងប៉េកាំង គំរាមថា ចិនអាចបាញ់ទម្លាក់យន្តហោះ ដឹកប្រធានសភា អាមេរិក (មានវីដេអូ)

បានផុស

នៅ

ប្រព័ន្ធឃោសនាឈានមុខគេ សម្រាប់រដ្ឋាភិបាលចិនបានព្រមានថា យោធារបស់ចិនអាចវាយប្រហារយន្តហោះដែលដឹកប្រធានសភាអាមេរិក Nancy Pelosi ប្រសិនបើត្រូវបានអមដោយយន្តហោះចម្បាំងអាមេរិក មកបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់មែន។

លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃសុក្រទី២៩ខែកក្កដា សម្រាប់ដំណើរទស្សនកិច្ចមួយ ដែលអាចរួមបញ្ចូលទាំងការឈប់សំចតដ៏ចម្រូងចម្រាសនៅកោះតៃវ៉ាន់ ដែលជាចំណុចក្តៅនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន ផងដែរ។

ក្នុងការបង្ហោះ Twitter, លោក Hu Xijin អ្នកអត្ថាធិប្បាយនៅកាសែត Global Times ដែលគ្រប់គ្រងដោយរដ្ឋចិន បានសរសេរថា “ប្រសិនបើយន្តហោះចម្បាំងអាមេរិក អមយន្តហោះរបស់លោកស្រី Pelosi ចូលទៅក្នុងកោះតៃវ៉ាន់មែន នោះគឺជាការលុកលុយហើយ។ កងទ័ពរំដោះប្រជាជនចិន មានសិទ្ធិប្រើកម្លាំងបណ្តេញយន្តហោះរបស់លោកស្រី Pelosi និងយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក រួមទាំងការបាញ់ព្រមាន និងបង្កើតចលនាយុទ្ធសាស្ត្រនៃការរារាំងផងដែរ”។ លោក Hu បានបន្ថែមថា “ប្រសិនបើធ្វើបែបនេះហើយនៅតែគ្មានប្រសិទ្ធភាពនោះ ចិន នឹងបាញ់ទម្លាក់យន្តហោះទាំងនោះតែម្តង”។

ទោះបីជាយ៉ាងណាក៏ដោយ ជំនួយការរបស់លោកស្រី Pelosi មិនទាន់បញ្ជាក់ថាតើការធ្វើដំណើររបស់ប្រធានសភារូបនេះ នឹងរួមបញ្ចូលទាំងការបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ដែរឬក៏អត់នោះទេ។

ឆ្លើយតបទៅនឹងកំហឹងកាន់តែពុះកញ្ជ្រោលឡើងនៅក្នុងប្រទេសចិន ចំពោះលទ្ធភាពដែលលោកស្រី Pelosi ឈានជើងចូលតៃវ៉ាន់, អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Kirby បាននិយាយថា “គ្មានហេតុផលសម្រាប់រឿងបែបនោះកើតឡើងទេ ហើយក៏គ្មានរឿងដែលបង្កឲ្យមានភាពតានតឹងកាន់តែខ្លាំងឡើងដែរ។ គ្មានហេតុផលសម្រាប់រឿងនោះឡើយ ព្រោះមិនមានការផ្លាស់ប្តូរនៅក្នុងគោលនយោបាយរបស់អាមេរិក ដែលគោរពគោលការណ៍ចិនតែមួយនោះទេ”។

គួរបញ្ជាក់ថា ភាព​តានតឹង​រវាង​ចិន និង​តៃវ៉ាន់​ បានកើនឡើង​ខ្ពស់​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដោយ​ចិន​ចាត់ទុក​កោះ​នេះ​ជា​ទឹកដី​របស់ខ្លួន៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Business Insider

ចុចអាន៖ កងទ័ពចិន ប្រកាស ត្រៀមខ្លួនធ្វើសង្គ្រាម រួចរាល់ហើយ!

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក លី ធុជ ចាត់ទុកដំណើរឈ្វេងយល់សារមន្ទីរតេជោសន្តិភាពសម្រាប់សកម្មភាពមីន ជាផ្លូវឆ្ពោះទៅពិភពលោកមួយគ្មានមីន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

Bloomberg៖ លោក បៃដិន នឹងជួយអ៊ុយក្រែន ២រឿងទៀត មុនចេញពីតំណែង

ព័ត៌មានជាតិ១៤ ម៉ោង មុន

តើត្រូវឆ្លងកាត់ការប្រឡងអ្វីខ្លះ ដើម្បីក្លាយជាសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៅសាលាភូមិន្ទរដ្ឋបាល?

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ប្រទះឃើញនាវាផ្ទុកយន្តហោះរបស់ចិន នៅមហាសមុទ្រប៉ាស៊ីហ្វិក ចំពេលបារម្ភផ្ទុះសង្គ្រាមលោកលើកទី៣

សន្តិសុខសង្គម១៥ ម៉ោង មុន

នគរបាលរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ១៣នាក់ ពាក់ព័ន្ធបង្កហិង្សាបណ្តាលឱ្យរងរបួសច្រើននាក់ និងខូចខាតម៉ូតូជាច្រើន

Sokha Hotels

ព័ត៌មានពេញនិយម