ព័ត៌មានអន្ដរជាតិ
ទោះបន្តរកឃើញឆ្លងថ្មីដល់ទៅ ៦៧នាក់ ថៃនៅតែអនុញ្ញាតឲ្យរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំថ្មី
យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសថៃ បានបន្តរកឃើញករណីឆ្លងកូវីដសរុប ៦៧នាក់ រាប់ទាំងករណីឆ្លងក្នុងសហគមន៍ពាក់ព័ន្ធផ្សារគ្រឿងសមុទ្រនៅសាមុត សាខុន និងករណីនាំចូល នាំឲ្យតួលេខឆ្លងសរុបប្រទេសនេះកើនដល់ ៥៨២៩នាក់។

ទោះជាស្ថានភាពកូវីដ ១៩ កំពុងធ្ងន់ធ្ងរខ្លាំងក្តី ប៉ុន្តែរដ្ឋាភិបាលរបស់លោក ប្រាយុទ្ធ ចាន់អូចា នៅតែអះអាងមិនមានការបិទប្រទេសនោះឡើយ ខណៈផែនការរៀបចំពិធីរាប់ថយក្រោយទទួលឆ្នាំថ្មី ២០២១ នៅតែអនុវត្តដោយអាស្រ័យទៅលើស្ថានភាពករណីកូវីដ ១៩ តាមតំបន់ជាក់ស្តែង។
អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលជំងឺកូវីដ ១៩ របស់ប្រទេសថៃ CCSA លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin បាននិយាយថា CCSA បានបង្កើតតំបន់ចំនួន ៤ ដើម្បីគ្រប់គ្រងវាយតម្លៃស្ថានភាពរាតត្បាតកូវីដ ១៩ ដោយតំបន់ទាំង ៤ បានដាក់ឲ្យប្រើប្រាស់នៅលើខេត្តទាំងអស់ជាបន្ទាន់។
តាមការបញ្ជាក់ តំបន់ទាំង ៤ នៃវិធានការគ្រប់គ្រងកូវីដ ១៩ របស់ថៃ មាន៖
– តំបន់ក្រហម៖ ជាតំបន់ទាមទារការគ្រប់គ្រងឲ្យមានតឹងរឹង និងមានករណីឆ្លងកូវីដច្រើនបំផតុត។
– តំបន់ទឹកក្រូច៖ ជាតំបន់មានករណីឆ្លងកូវីដប៉ុន្តែអាចគ្រប់គ្រងស្ថានការបាន និងមានករណីកូវីដចាប់ពី ១០នាក់ និងកំពុងកើនឡើង។
– តំបន់លឿន៖ ជាតំបន់ប្រឈមរាតត្បាតខ្ពស់ មានករណីឆ្លងទាបជាង ១០នាក់ និងកំពុងស្ថិតក្រោមការគ្រប់គ្រងបានល្អ។
– តំបន់បៃតង៖ ជាតំបន់ប្រឈមឆ្លងរាតត្បាតតិចតួច និងគ្មានករណីឆ្លងកូវីដ ១៩។
ផ្អែកលើវិធានការបែងចែកតំបន់គ្រប់គ្រងស្ថានភាពកូវីដទាំង ៤ ថៃបានសម្រេចឲ្យ ២តំបន់ប៉ុណ្ណោះ អាចប្រារព្ធពិធីរាប់ថយក្រោយទទួលឆ្នាំថ្មី ២០២១ គឺតំបន់លឿន និងតំបន់បៃតង ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមផែនការរបស់ CCSA ខណៈតំបន់ទឹកក្រូច ការអនុញ្ញាតឲ្យរាប់ចំពិធីឆ្លងឆ្នាំគឺមានតំបន់ ឬឯតំបន់ក្រហមគឺហាមដាច់ខាត។
តាមការបញ្ជាក់ តំបន់ខេត្តស្ថិតក្នុងតំបន់ក្រហម មានតែខេត្តសាមុត សាខុន តែមួយគត់ ក៏ជាកន្លែងផ្ទុះរាតត្បាតជំងឺកូវីដ ១៩ ឡើងវិញ ខណៈតំបន់ទឹកក្រូច មានខេត្ត និងក្រុងដែលស្ថិតនៅជុំវិញខេត្តសាមុត សាខុន ដូចជា ក្រុងបាងកក ខេត្តសាមុតសុងក្រាន ខេត្តរាជាបុរី និងខេត្តណាខុនផាថុម៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ