Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ចេញបញ្ជាថ្មីសម្រាប់អ្នកដំណើរចូលប្រទេសតាមព្រលានយន្តហោះ

បានផុស

នៅ

ក្រសួងសុខាភិបាលមីយ៉ាន៉ម៉ាបាន​ចេញបទបញ្ជា​ថ្មី​មួយស្តីពី​សុខភាព​សម្រាប់​អ្នក​ធ្វើ​ដំណើរ​ដែលចូល​មកប្រទេសតាមរយៈព្រលានយន្តហោះ នឹងចូលជាធរមានចាប់ពីថ្ងៃចន្ទ ទី១ ខែសីហាតទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទបញ្ជាថ្មីនេះតម្រូវឲ្យអ្នកធ្វើដំណើរទាំងអស់ត្រូវបង្ហាញភស្តុតាងកាតចាក់វ៉ាក់សាំងកូវីដ ១៩ ដែលត្រូវបានទទួលស្គាល់ដោយក្រសួងសុខាភិបាល និងមានលទ្ធផលធ្វើតេស្ត (RT-PCR) អវិជ្ជមានកូវីដ ១៩ចំនួន ៤៨ ម៉ោង នៅមុនពេលមកដល់ព្រលាន ។

សម្រាប់កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​ដែល​ធ្វើ​ដំណើរ​ជាមួយ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល​ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញដូសហើយត្រូវបានលើកលែង ​។ ទន្ទឹមគ្នានេះ អ្នកដំណើរត្រូវតែបង្ហាញទម្រង់ (ATK) សម្រាប់​ការ​ធ្វើ​តេស្ត​រក​កូវីដ ១៩ ។

ចំពោះជនបរទេសវិញ តម្រូវឲ្យបង្ហាញការធានារ៉ាប់រងសុខភាពសម្រាប់កូវីដ ១៩ ដែលទិញពីក្រុមហ៊ុនធានារ៉ាប់រង (Myanma Insurance) នៅព្រលានយន្តហោះ និងនៅច្រកត្រួតពិនិត្យអន្តោប្រវេស​ន៍នៅព្រលានយន្តហោះ ហើយនឹងត្រូវធ្វើតេស្តរហ័សរកកូវីដ ១៩ លើអ្នកដំណើរទាំងអស់ ខណៈលទ្ធផលនឹងដឹងក្នុងរយៈពេល ១ ម៉ោងបន្ទាប់ ។ រីឯសម្រាប់អ្នកដំណើរដែលធ្វើតេស្តវិជ្ជមាន នឹងតម្រូវឲ្យធ្វើចត្តាឡីស័ក និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មជ្ឈមណ្ឌលព្យាបាល ឬសណ្ឋាគារដែលអាជ្ញាធរបានកំណត់ ។

សម្រាប់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលគ្មានភស្តុតាងនៃការចាក់វ៉ាក់សាំង និងលទ្ធផលធ្វើតេស្ត (RT-PCT) អវិជ្ជមានកូវីដ ១៩ ក្នុងរយៈពេល ៤៨ ម៉ោងនៅមុនពេលមកដល់ព្រលាន នឹងអនុញ្ញាតឲ្យធ្វើដំណើរតាមជើងហោះហើរដឹកជំនួយបាន ប៉ុន្តែពួកគេត្រូវតែអនុវត្តន៍តាមលក្ខខណ្ឌ ដោយតម្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ៧ ថ្ងៃ ។

ប៉ុន្តែសម្រាប់ជនបរទេស មិនត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមជើងហោះហើរដឹកជំនួយទៅកាន់ប្រទេសមីយ៉ាន់ម៉ាឡើយ ហើយក៏មិនអនុញ្ញាតឲ្យឆ្លងកាត់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។ ចំណែកភ្ញៀវរបស់រដ្ឋាភិបាល និងគណៈប្រតិភូបរទេស អាចស្នើសុំការលើកលែងពីលក្ខខណ្ឌកំណត់នានាបាន ដោយផ្ញើលិខិតស្នើសុំទៅក្រសួងពាក់ព័ន្ធយ៉ាងតិចចំនួន ៥ ថ្ងៃនៅមុនថ្ងៃមកដល់មីយ៉ាន់ម៉ា ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ ថៃ នាំចេញផ្លែឈើទៅ ចិន រហូតដល់ជាង ១.១៦ លានតោន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៣ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៣ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៤ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម