Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក បំពេញទស្សនកិច្ច អាស៊ី

បានផុស

នៅ

កាលពីចុងសប្តាហ៍​ យោធាចិន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិត នៅឯឆ្នេរសមុទ្ររបស់ខ្លួន ក្បែរកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក លោកស្រី Nancy Pelosi កំពុងធ្វើដំណើរទស្សនកិច្ចតំបន់អាស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មានផ្លូវការ​ ស៊ីនហួរ បានប្រកាសថា កងទ័ពរំដោះប្រជាជនចិន កំពុងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះ Pingtan នៃខេត្ត Fujian ខណៈរដ្ឋបាលសុវត្ថិភាពដែនសមុទ្របានព្រមានឲ្យកប៉ាល់ទាំងឡាយ ចៀសវាងតំបន់នោះ។

លំហាត់បែបនេះជាធម្មតាពាក់ព័ន្ធនឹងកាំភ្លើងធំ។ ប៉ុន្តែសេចក្តីប្រកាសមួយ មិនបានបញ្ជាក់ថាតើការធ្វើសមយុទ្ធនេះអាចរួមបញ្ចូលទាំងមីស៊ីល យន្តហោះចម្បាំង ឬអាវុធផ្សេងទៀតដែរឬក៏អត់នោះទេ។

ទន្ទឹមនេះ នាវាពីរគ្រឿងផ្សេងទៀតដែលក្រុមសង្កេតការណ៍ដែនសមុទ្រមានមូលដ្ឋាននៅវៀតណាម Duan Dang កំណត់ថាជានាវាពិឃាតចិនប្រភេទ 052D និងនាវាចម្បាំងប្រភេទ 054A, ត្រូវបានគេមើលឃើញនៅចម្ងាយជាង ២០គីឡូម៉ែត្រពីច្រកសមុទ្រតៃវ៉ាន់។ នាវាទាំងពីរ​ត្រូវបាន​បំពាក់​ដោយមីស៊ីលបាញ់​ពី​ដី​ទៅ​អាកាស​។

ស្របពេលជាមួយគ្នានោះ កងទ័ពជើងទឹកចិន កំពុងធ្វើសមយុទ្ធយោធានៅឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន ក្បែរទីក្រុង Guangdong បន្ទាប់មកធ្វើសមយុទ្ធនៅខេត្ត Hainan ក្បែរនោះ។

សមយុទ្ធនេះកើតឡើង ចំពេលប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ប្រទេសអាស៊ីចំនួន ៤។

ការិយាល័យរបស់លោកស្រីបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យថា “លោកស្រី Nancy Pelosi កំពុងដឹកនាំគណៈប្រតិភូសភា ទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក រួមទាំងដំណើរទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ផងដែរ”។

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi

យោងតាមសេចក្តីថ្លែងការណ៍, ដំណើរនេះនឹងរួមបញ្ចូលប្រទេសទាំងនោះ ប៉ុន្តែមិនបានបញ្ជាក់ថាតើលោកស្រី Pelosi អាចនឹងឈប់សំចតនៅកន្លែងផ្សេងទៀត ដែរឬក៏អត់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោកស្រី Pelosi ចាប់ផ្តើមដំណើរទស្សនកិច្ច នៅអាស៊ី ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម