ព័ត៌មានអន្ដរជាតិ
កូនភ្លោះក្បាលជាប់គ្នា ត្រូវគ្រូពេទ្យវះកាត់បំបែកដោយជោគជ័យ
ក្រុមគ្រូពេទ្យនៃទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានធ្វើការវះកាត់បំបែកខួរក្បាល និងរាងកាយរបស់កូនភ្លោះពីរជាប់គ្នាយ៉ាងជោគេជ័យ ក្រោយប្រតិបត្តិការអស់រយៈពេល ២៧ម៉ោង។

Bernardo និង Arthur Lima ជាកូនភ្លោះមកពីប្រទេសប្រេស៊ីល ដែលពួកគេកើតមកមានក្បាលជាប់គ្នា ហើយពួកគេធ្លាប់ទទួលការវះកាត់ជាច្រើនដងមកហើយ នៅទីក្រុង Rio de Janeiro មុនពេលធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ដើម្បីធ្វើការវះកាត់រាងកាយចេញពីគ្នា កាលពីពេលថ្មីៗនេះ។

គ្រូពេទ្យវះកាត់សរសៃប្រសាទជនជាតិអង់គ្លេសនៅមន្ទីរពេទ្យ Great Ormond Street បានបំបែកកូនភ្លោះទាំងពីរដែលមានខួរក្បាលប្រសព្វគ្នាដោយជោគជ័យ ដោយមានវេជ្ជបណ្ឌិតកុមារ Noor ul Owase Jeelani ជាវេជ្ជបណ្ឌិតបង្គោលក្នុងដំណើរការវះកាត់នេះ។

តាមរយៈជំនួយពីសមាជិក ១០០នាក់នៃបុគ្គលិកពេទ្យនីតិវិធីវេជ្ជសាស្រ្ត ទីបំផុតការវះកាត់មិនធ្លាប់មានពីមុន ត្រូវបានបញ្ចប់ជាស្ថាពរ ខណៈថ្លៃចំណាយទាំងអស់បានមកពីជំនួយអង្គការសប្បុរសធម៌ Gemini Untwined។ បច្ចុប្បន្នកូនភ្លោះទាំងពីរ កំពុងសម្រាកបន្តនៅមន្ទីរពេទ្យនៅឡើយ ប៉ុន្តែសុខភាពរបស់ពួកគេមិនមានបញ្ហាអ្វីនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ ទឹកជំនន់ សម្លាប់មនុស្ស ២៨នាក់ នៅរដ្ឋ Kentucky របស់ អាមេរិក

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា