Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកព្រមានថា ចិន អាចបាញ់មីស៊ីល ជិតកោះតៃវ៉ាន់ ឬធ្វើសកម្មភាពយោធាទ្រង់ទ្រាយធំ បើលោកស្រី Pelosi បំពេញទស្សនកិច្ច (មានវីដេអូ)

បានផុស

នៅ

សេតវិមានបានព្រមានថា ប្រទេសចិន អាចនឹងឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ជាមួយនឹងការបង្កហេតុខាងយោធា។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បាននិយាយថា នេះអាចរាប់បញ្ចូលទាំងការបាញ់មីស៊ីលនៅជិតកោះតៃវ៉ាន់ ឬសកម្មភាពជើងអាកាស ឬជើងទឹកទ្រង់ទ្រាយធំផងដែរ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់ និងសហរដ្ឋអាមេរិក, លោកស្រី Pelosi មានគម្រោងទៅទស្សនកិច្ចទីក្រុងតៃប៉ិ ប៉ុន្តែរឿងនេះមិនត្រូវបានបញ្ជាក់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកឡើយ។

អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby

លោក Kirby លើកឡើងថា សកម្មភាពរបស់ចិននាថ្ងៃខាងមុខ​ អាចរួមបញ្ចូលទាំងការទាមទារផ្លូវច្បាប់ផងដែរ ឧទាហរណ៍ ដូចជាការអះអាងថា ច្រកសមុទ្រតៃវ៉ាន់មិនមែនជាផ្លូវទឹកអន្តរជាតិនោះទេ។

សញ្ញាផ្សេងទៀតបង្ហាញថា ទីក្រុងប៉េកាំងអាចនឹងបញ្ជូនយន្តហោះទៅកាន់កោះនេះ ដែលជាផ្នែកមួយនៃការលុកលុយ ចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់តែម្តង។

តៃវ៉ាន់គឺ​ជា​កោះ​គ្រប់គ្រង​ដោយ​ខ្លួនឯង ប៉ុន្តែ​ចិន​អះអាង​ថា ​នឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ ប្រសិនបើ​លោកស្រី Pelosi ទៅ​ទីនោះ​។

កាលពីថ្ងៃចន្ទ បេសកជនអង្គការសហប្រជាជាតិរបស់ប្រទេសចិន លោក Zhang Jun បានព្រ​មានថា ដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យខូចដល់ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងវ៉ាស៊ីនតោន។

លោកស្រី Pelosi ដែលជាឥស្សរជនជាន់ខ្ពស់នៅក្នុងគណបក្សប្រជាធិបតេយ្យ បានរិះគន់យ៉ាងចាស់ដៃទៅលើការដឹកនាំរបស់ប្រទេសចិន ដោយបានបរិហារកំណត់ត្រាសិទ្ធិមនុស្សរបស់ទីក្រុងប៉េកាំង។ លោកស្រី ធ្លាប់ជួបអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងបានទៅទស្សនាទីលាន Tiananmen ដើម្បីគោរពវិញ្ញាណក្ខន្ធជនរងគ្រោះនៃការសម្លាប់រង្គាលឆ្នាំ ១៩៨៩។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi

ប្រធានសភាអាមេរិករូបនេះ ​បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​នៅអាស៊ី​ កាល​ពី​ថ្ងៃ​អាទិត្យទី៣១ខែកក្កដា ដោយ​នឹង​ឈប់នៅ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី កូរ៉េ​ខាង​ត្បូង និង​ជប៉ុន។

ដើមឡើយ លោកស្រីមានគម្រោងទៅកោះតៃវ៉ាន់នៅក្នុងខែមេសា ប៉ុន្តែបានពន្យារពេលការធ្វើដំណើរនោះវិញ បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតកោះតៃវ៉ាន់ ចំពេលប្រធានសភាអាមេរិក បំពេញទស្សនកិច្ច អាស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម