ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi នឹងមក តៃវ៉ាន់ ទោះមានការគំរាមយ៉ាងណាក៏ដោយ
ប្រព័ន្ធផ្សព្វផ្សាយរបស់តៃវ៉ាន់បានរាយការណ៍ថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹងមកដល់ទីក្រុងតៃប៉ិនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ីរួចហើយ ។

សារព័ត៌មាន Taiwan News បានចុះផ្សាយថា លោកស្រី Pelosi ក៏នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen នៅថ្ងៃពុធ ប៉ុន្តែចំពោះពេលវេលាច្បាស់លាស់សម្រាប់ការចុះចតរបស់លោកស្រី Pelosi មិនទាន់ត្រូវបានកំណត់តាមការគ្រោងទុកនៅឡើយទេ ដោយសារតែមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ។
ប្រធានសភាអាមេរិករូបនេះបានចាប់ផ្តើមដំណើរទស្សនកិច្ចនៅអាស៊ីទៅកាន់ប្រទេសសិង្ហបុរី ម៉ាឡេស៊ី កូរ៉េខាងត្បូង និងជប៉ុន ខណៈកន្លងមកប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ការធ្វើដំណើររបស់លោកស្រី Pelosi ក៏អាចរួមបញ្ចូលទាំងកោះតៃវ៉ាន់ផងដែរ ដែលជាដើមចមធ្វើឲ្យទីក្រុងប៉េកាំងបញ្ចេញប្រតិកម្មយ៉ាងខ្លាំង ដោយនិយាយថា វាអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា “វានឹងជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ” ។
លោក Zhao បានបន្ថែមថា “ប្រសិនបើប្រធានសភាអាមេរិកលោកស្រី Pelosi នៅតែទទូចចង់ធ្វើទស្សនកិច្ចនៅតៃវ៉ាន់មែននោះ ប្រទេសចិននឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងរឹងមាំដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន ហើយកងទ័ពរំដោះប្រជាជនចិននឹងមិនអង្គុយស្ងៀមឡើយ” ។

គួរបញ្ជាក់ថា លោកស្រី Nancy Pelosi បានធ្វើទស្សនកិច្ចនៅប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទ ហើយលោកស្រីបានជួបជាមួយនាយករដ្ឋមន្ត្រីលោក Lee Hsien Loong និងប្រធានាធិបតី Halimah Yacob ។ ក្នុងជំនួបនោះ លោក Lee បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងអាមេរិក និងចិនដែលមានស្ថិរភាពសម្រាប់សន្តិភាព និងសន្តិសុខក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ NHK / Taiwan News

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ