ព័ត៌មានអន្ដរជាតិ
ដឹងម៉ោង និងទីតាំងចុះចតរបស់លោកស្រី Pelosi មក តៃវ៉ាន់
សារព័ត៌មានអាល្លឺម៉ង់ DW News បានរាយការណ៍ថា ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi នឹងមកដល់កោះតៃវ៉ាន់នៅម៉ោងប្រហែល ១០ យប់ (ម៉ោងនៅតៃវ៉ាន់) នៅថ្ងៃអង្គារនេះ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា លោកស្រី Pelosi នឹងចុះចតនៅអាកាសយានដ្ឋាន Songshan របស់ទីក្រុងតៃប៉ិ ហើយលោកស្រីនឹងស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ ៥ ឈ្មោះ Hyatt ក្នុងសង្កាត់ Xinyi ។
ប្រភពបានប្រាប់អ្នកសារព័ត៌មានទៀតថា លោកស្រី Pelosi ក៏នឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់គឺលោកស្រី Tsai Ing Wen នៅថ្ងៃពុធ បន្ទាប់ពីធ្វើទស្សនកិច្ចនៅសភាតៃវ៉ាន់រួចហើយ ។

ព័ត៌មានសម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិករូបនេះមកកាន់កោះតៃវ៉ាន់កំពុងមានការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ដោយនៅក្នុងនោះទីក្រុងប៉េកាំងបានបញ្ចេញប្រតិកម្មធ្ងន់ៗទៅកាន់ទីក្រុងវ៉ាស៊ីនតោន និងបាននិយាយថា វាអាចគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។
ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា “វានឹងជាការជ្រៀតជ្រែកទាំងស្រុងនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យខូចទំនាក់ទំនងចិន-អាមេរិកយ៉ាងធ្ងន់ធ្ងរផងដែរ” ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះលោកស្រី Pelosi នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីបញ្ចប់ទស្សនកិច្ច និងបានជួបជាមួយនាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong និងប្រធានាធិបតី Halimah Yacob កាលពីថ្ងៃចន្ទ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោកស្រី Pelosi នឹងមក តៃវ៉ាន់ ទោះមានការគំរាមយ៉ាងណាក៏ដោយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ