ព័ត៌មានអន្ដរជាតិ
ចិន កោះហៅឯកអគ្គរដ្ឋទូតអាមេរិក ដើម្បីតវ៉ាប្រឆាំង ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi
ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺ “សាហាវណាស់” ហើយបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ។ លោកថា ចិននឹងមិនអង្គុយនៅស្ងៀមឡើយ។
លោក Xie និយាយថា “នៅទីបំផុត តៃវ៉ាន់នឹងត្រលប់ទៅកាន់មាតុភូមិវិញ។ គ្មានកម្លាំង និងបុគ្គលណាដែលអាចមើលស្រាលលើការតាំងចិត្ត ឆន្ទៈដ៏មុតមាំ និងសមត្ថភាពដ៏អស្ចារ្យ របស់ប្រជាជនចិន ដើម្បី ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បាននោះទេ”។

សហរដ្ឋអាមេរិកត្រូវតែបង់ថ្លៃសម្រាប់កំហុសរបស់ខ្លួន។ ប្រទេសចិននឹងចាត់វិធានការឆ្លើយតបជាចាំបាច់ និងម៉ឺងម៉ាត់ ដូចអ្វីដែលយើងនិយាយ។
លោកស្រី Pelosi ដែលបានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ត្រូវបានគេរំពឹងថានឹងជួបប្រជុំជាមួយប្រធានាធិបតី និងប្រធានសភាតៃវ៉ាន់។ លោកស្រីនិយាយថា លោកស្រីចង់គោរពការប្តេជ្ញាចិត្តមិនងាករេរបស់អាមេរិក ក្នុងការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏រស់រវើករបស់តៃវ៉ាន់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ចិន ថ្កោលទោសដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកោះតៃវ៉ាន់ ថាជា “គ្រោះថ្នាក់ខ្លាំងបំផុត”

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង