Connect with us

ព័ត៌មានអន្ដរជាតិ

ពេលនេះ លោកស្រី Pelosi ទៅដល់សភាតៃវ៉ាន់ ហើយ (មានវីដេអូ)

បានផុស

នៅ

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចនៅកោះតៃវ៉ាន់ហើយ ដោយនៅពេលនេះ លោកស្រីបានទៅដល់សភា របស់ទីក្រុងតៃប៉ិ។

ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Pelosi ដែលបានទៅដល់ទីក្រុងតៃប៉ិកាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ត្រូវបានគេរំពឹងថានឹងជួបជាមួយអ្នកនយោបាយ និងសកម្មជនក្នុងអំឡុងពេលធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ខណៈដំណើរទស្សនកិច្ចនេះបានបង្កឲ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីសំណាក់ទីក្រុងប៉េកាំង។

លោកស្រី និងសមាជិកសភាអាមេរិកចំនួនប្រាំរូប នឹងជួបជាមួយអនុប្រធានសភាតៃវ៉ាន់លោក Tsai Chi-chang បន្ទាប់ពីប្រធានសភាលោក Yu Shyi-kun បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

អនុប្រធានសភាតៃវ៉ាន់លោក Tsai Chi-chang

នៅម៉ោង ១០:៣០ ព្រឹក (ម៉ោងនៅតៃវ៉ាន់) គណៈប្រតិភូរបស់លោកស្រី Pelosi ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បន្ទាប់មកជួបជាមួយអ្នកសារព័ត៌មានមួយក្រុមតូចនៅម៉ោង ១០:៥០ព្រឹក។

លោកស្រី Pelosi នឹងទទួលទានអាហារថ្ងៃត្រង់ជាមួយលោកស្រី Tsai មុនពេលធ្វើដំណើរទៅកាន់ឧទ្យានសិទ្ធិមនុស្សក្នុងទីក្រុងតៃប៉ិនៅម៉ោង ២ រសៀល ដោយនៅទីនោះ លោកស្រីនឹងជួបសកម្មជនសិទ្ធិមនុស្សជាច្រើននាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SCMP

ចុចអាន៖ ចិន នឹង ធ្វើ គ្រប់យ៉ាង ដើម្បី បង្រួបបង្រួម តៃវ៉ាន់ ដោយ សន្តិវិធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៥៩ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៩ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម