Connect with us

ព័ត៌មានអន្ដរជាតិ

​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​រាជធានី​ភ្នំពេញ, រដ្ឋមន្ត្រីការបរទេសចិន ថា ដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់ គឺ “គ្រោះថ្នាក់ និងឆោតល្ងង់”

បានផុស

នៅ

ប្រទេសចិននៅថ្ងៃពុធទី០៣ខែសីហានេះ បានបន្តបញ្ចេញកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ដោយហៅទង្វើនេះថា “គ្រោះថ្នាក់ និងឆោតល្ងង់”។

ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi

“សហរដ្ឋអាមេរិក មិនគួរស្រមើស្រមៃអំពីការបំភ្លៃការពិតទេ។ ភាគីអាមេរិក បានអះអាងថា ប្រទេសចិនកំពុងធ្វើឲ្យស្ថានការណ៍កាន់តែតានតឹងឡើង ប៉ុន្តែការពិតជាមូលដ្ឋានគឺថា សហរដ្ឋអាមេរិកឯណោះទេ ដែលបានបង្កហេតុមុន ចំពោះចិនលើសំណួរតៃវ៉ាន់ ហើយបានរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិនដោយឥតលាក់លៀម”។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Wang Yi រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសចិន ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​រាជធានី​ភ្នំពេញ នៃប្រទេសកម្ពុជា ជាកន្លែង​ដែល​លោក​កំពុង​ចូល​រួម​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​។

លោកបានបន្ថែមថា “ការបញ្ចូលសំណួរតៃវ៉ាន់ ទៅក្នុងយុទ្ធសាស្ត្រក្នុងតំបន់ដោយសហរដ្ឋអាមេរិក ដែលបង្កើនភាពតានតឹង និងការប្រឈមមុខដាក់គ្នា គឺប្រឆាំងនឹងនិន្នាការនៃការអភិវឌ្ឍន៍ក្នុងតំបន់ និងផ្ទុយទៅនឹងការរំពឹងទុករបស់ប្រជាជននៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នេះ​គឺ​ជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​និង​ឆោតល្ងង់​”។

លោក Wang Yi រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេសចិន

មុននេះ ចិនបាន​ចោទប្រកាន់​លោកស្រី Pelosi ថាកំពុងលេងជាមួយ​ភ្លើង​ ហើយអ្នកដែលលេងជាមួភ្លើងនឹងវិនាសដោយសារវា។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយថា “គ្មានហេតុផលណាដែលធ្វើឲ្យដំណើរទស្សនកិច្ចនេះ ក្លាយជាព្រឹត្តិការណ៍ជំរុញឲ្យមានវិបត្តិ ឬជម្លោះនោះទេ”។

ថ្លែង​បន្ទាប់​ពី​លោកស្រី​ទៅ​ដល់តៃវ៉ាន់ លោក​បាន​បញ្ជាក់​ប្រាប់​អ្នក​សារព័ត៌មាន​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ស្រប​តាម​គោល​នយោបាយ​ដ៏​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ប្រទេស​ចិន ហើយ​មិន​បាន​រំលោភ​លើ​អធិបតេយ្យភាព​របស់​ចិន​ឡើយ។

ក្រសួងការបរទេសចិនបានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំទីក្រុងប៉េកាំង លោក Nicholas Burns ដើម្បីតវ៉ាប្រឆាំងនឹងការធ្វើដំណើររបស់លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់។

អនុរដ្ឋមន្ត្រីការបរទេសចិន Xie Feng បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi គឺ “សាហាវណាស់” ហើយបានព្រមានអំពីផលវិបាកធ្ងន់ធ្ងរ។ លោក​ថា ចិន​នឹង​មិន​អង្គុយ​នៅ​ស្ងៀម​ឡើយ។

លោក Xie និយាយថា “នៅទីបំផុត តៃវ៉ាន់នឹងត្រលប់ទៅកាន់មាតុភូមិវិញ។ គ្មានកម្លាំង និងបុគ្គលណាដែលអាចមើលស្រាលលើការតាំងចិត្ត ឆន្ទៈដ៏មុតមាំ និងសមត្ថភាពដ៏អស្ចារ្យ របស់ប្រជាជនចិន ដើម្បី ការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី បាននោះទេ”៕

ប្រែសម្រួល៖ Vann Vann

ចុចអាន៖ ពេលនេះ លោកស្រី Pelosi ទៅដល់សភាតៃវ៉ាន់ ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម