ព័ត៌មានអន្ដរជាតិ
ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន
ប្រទេសឡាវបានហាមឃាត់ជាបណ្តោះអាសន្ននូវការនាំចូលអាហារសមុទ្រទាំងស្រស់និងក្លាសេពីប្រទេសថៃបន្ទាប់ពីការឆ្លងជំងឺកូវីដ១៩រលកថ្មីបានផ្ទុះឡើងក្នុងទីផ្សារគ្រឿងសមុទ្ររបស់ខេត្ត សាមុតសាខន។
ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់ប្រទេសឡាវបានធ្វើការសម្រេចចិត្តបែបនេះកាលពីថ្ងៃពុធទី២៣ខែធ្នូម្សិលមិញដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណានៅក្នុងប្រទេស។

វិធានការថ្មីនេះគឺគ្រាន់តែដាក់បណ្តោះអាសន្នប៉ុណ្ណោះហើយនឹងមានប្រសិទ្ធិភាពរហូតដល់ប្រទេសទាំងពីរអាចបញ្ជាក់បានថា ផលិតផលទាំងនោះមានសុវត្ថិភាពនិងគ្មានវីរុសកូរ៉ូណា។
គួរបញ្ជាក់ថា ប្រទេសឡាវបានបង្កើនការយល់ដឹងអំពីស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសថៃនិងបានរៀបចំកន្លែងសម្រាប់ការធ្វើចត្តាឡីស័កចាប់តាំងពីថ្ងៃអង្គារ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Star
ចុចអាន៖ ខេត្តមួយរបស់ ថៃ អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំ មិនខ្លាចកូវីដ

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ១២ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ១ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C