Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ថា លោកខាងលិច ជិតអស់លុយឲ្យ អ៊ុយក្រែន ហើយ

បានផុស

នៅ

អតីតមន្ត្រីយោធាអាមេរិកកំពូលមួយរូបបាននិយាយថា នៅពេលខាងមុខលោកខាងលិចនឹងលែងចាប់អារម្មណ៍ក្នុងជម្លោះអ៊ុយក្រែនហើយ ហើយចុងបញ្ចប់ពួកគេនឹងអស់ធនធានដើម្បីគាំទ្ររដ្ឋាភិបាលទីក្រុងកៀវក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។

លោក Douglas MacGregor
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក Douglas MacGregor ដែលជាមន្ត្រីយោធា​ចូល​និវត្តន៍​បាន​ប្រាប់លោក​ចៅក្រម Andrew Napolitano ក្នុងបទសម្ភាសន៍នៅ​លើឆាលែល YouTube របស់​លោក​កាល​ពី​ដើមសប្ដាហ៍នេះថា “លោកខាងលិចនឹងអស់យុទ្ធសាស្ត្រ ហើយ​មានតែ​កម្លាំង​ចិត្តប៉ុណ្ណោះក្នុងការជួយដល់អ៊ុយក្រែន​” ។

មន្ត្រីយោធាចូលនិវត្តន៍រូបនេះបញ្ជាក់ទៀតថា ការអស់លុយរបស់លោកខាងលិចសម្រាប់បញ្ជូនទៅអ៊ុយក្រែន គឺដោយសារតែជំនួយយោធាភាគច្រើនដែលបានកំណត់សម្រាប់រដ្ឋាភិបាលទីក្រុងកៀវ មិនដែលទៅដល់ប្រទេសនេះនោះទេ​” ។

លោក MacGregor បញ្ជាក់ថា “ចំណែកទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក់ព័ន្ធនឹងការលុកលុយរបស់រុស្ស៊ីគឺថា សង្រ្គាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ដោយការគំរាមកំហែងបន្តទៀតនោះទេ ប៉ុន្តែគឺដោយសារតែការត្រជាក់ចិត្តរៀងៗខ្លួន ជាពិសេសការអស់ធនធានដោយស្ងាត់ៗសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែន” ។

ចំណែកទាក់ទិននឹងកញ្ចប់ជំនួយវិញ ថ្មីៗនេះសហរដ្ឋអាមេរិកកំពុងបញ្ជូនទាំងជំនួយសេដ្ឋកិច្ច និងយោធាប្រហែល ៥៤ ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ខណៈប្រហែល ១២ ពាន់លានដុល្លារជាជំនួយអាវុធ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ អាមេរិក កំពុងភ័យអស់ប្រព័ន្ធអាវុធ HIMARS ឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទីutes មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៦ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៧ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម