Connect with us

ព័ត៌មានអន្ដរជាតិ

លោក Biden និយាយយ៉ាងខ្លី រឿងលោកស្រី Pelosi ទៅ តៃវ៉ាន់

បានផុស

នៅ

អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិលោក John Kirby បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារអំពីដំណើរទស្សនកិច្ចរបស់លោកស្រី Nancy Pelosi ថា ប្រធានាធិបតីអាមេរិកលោក Joe Biden គោរពតាមការសម្រេចចិត្តរបស់ប្រធានសភារូបនេះក្នុងការធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ។

លោក John Kerby
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្ដីពីលោក Biden, លោក Kirby បាន​និយាយ​ថា លោកស្រី Pelosi មាន​សិទ្ធិ​ទៅ​កោះ​តៃវ៉ាន់ ហើយ​ដំណើរ​នេះ​គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​លោកស្រី ដោយសារតែសភាអាមេរិកគឺ​ជាផ្នែក​ឯករាជ្យ​របស់​រដ្ឋាភិបាល” ។

លោក​បាន​សង្កត់​ធ្ងន់​ថា ​ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ស្រប​តាម​គោល​នយោបាយ​ចិន​តែ​មួយ​របស់​អាមេរិក​ដែល​មាន​ជា​យូរ​មក​ហើយ ហើយវាមិនមានហេតុផលសម្រាប់ប្រទេសចិនក្នុងការបង្វែរដំណើរទស្សនកិច្ចនេះទៅជាវិបត្តិមួយចំនួន ឬប្រើវាជាលេសដើម្បីបង្កើនការឈ្លានពាន និងសកម្មភាពយោធាទាំងនៅក្នុង និងជុំវិញច្រកសមុទ្រតៃវ៉ាន់នោះទេ ។

ចំណែកចំពោះការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ចិននៅជិតកោះតៃវ៉ាន់វិញ មន្ត្រីរូបនេះបាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រប់គ្រងអ្វីដែលទីក្រុងប៉េកាំងជ្រើសរើសធ្វើវាឡើង ។

ជាចុងក្រោយលោក Kirby បញ្ជាក់ថា “​អាមេរិក​នឹង​មិន​ស្វែងរក ក៏ដូចជា​មិន​ចង់​បាន​វិបត្តិ​ទេ​នោះទេ ហើយ​អាមេរិក​គឺព្យាយាមចង់តែ​រក្សា​ទំនាក់ទំនង​ជាមួយ​ចិនប៉ុណ្ណោះដើម្បី​បញ្ចៀស​ភាព​តានតឹង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ តើលោកស្រី Pelosi មានសាវតារយ៉ាងណា និងធ្លាប់ឌឺដងពាក្យសម្ដីអ្វីខ្លះដល់ ចិន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម