ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទអាមេរិកថា ចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមនៅអ៊ុយក្រែន និងព្រមានកាត់ផ្តាច់ទំនាក់ទំនង
នេះជាលើកដំបូងហើយ ដែលប្រទេសរុស្ស៊ី បានចោទប្រកាន់សហរដ្ឋអាមេរិក ពីការចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមនៅអ៊ុយក្រែន។

អ្នកនាំពាក្យក្រសួងការពារជាតិទីក្រុងមូស្គូ បានចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងយល់ព្រមលើគោលដៅសម្រាប់កាំភ្លើងធំផលិតដោយអាមេរិក Himars ដែលប្រើប្រាស់ដោយកងកម្លាំងរបស់ទីក្រុង កៀវ។
លោកឧត្តមសេនីយឯក Igor Konashenkov បាននិយាយថា ការលបស្តាប់ការហៅទូរស័ព្ទរវាងមន្ត្រីអ៊ុយក្រែន គឺបានបង្ហាញពីទំនាក់ទំនងទាំងនេះ។

កាលពីមុន រុស្ស៊ីធ្លាប់បានចោទទីក្រុងវ៉ាស៊ីនតោន ពីការប្រយុទ្ធនឹងសង្គ្រាមប្រូកស៊ីនៅអ៊ុយក្រែន។
Himars គឺជាប្រព័ន្ធបាញ់រ៉ុកកែតពហុមុខងារ ដែលអាចបាញ់ចំគោលដៅយ៉ាងជាក់លាក់ ក្នុងរយៈចម្ងាយ ៧០គីឡូម៉ែត្រ ពោលគឺឆ្ងាយជាងកាំភ្លើងធំដែលអ៊ុយក្រែនធ្លាប់មានពីមុនមក។

លោក Konashenkov និយាយថា “គឺជារដ្ឋបាលរបស់លោក Biden ដែលទទួលខុសត្រូវដោយផ្ទាល់ចំពោះការវាយប្រហារដោយគ្រាប់រ៉ុកកែតទាំងអស់ ដែលត្រូវបានអនុម័តដោយទីក្រុង កៀវ លើតំបន់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនៅក្នុងតំបន់ Donbas និងតំបន់ផ្សេងទៀតដែលបណ្តាលឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើន”។
ការចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី ព្រមានថា ប្រសិនបើក្រុមជនស្រឡាញ់សង្គ្រាមនៅក្នុងសភាអាមេរិក ទទួលបានការគាំទ្រ ហើយឲ្យទីក្រុងវ៉ាស៊ីនតោន ចាត់តាំងរុស្ស៊ីជាអ្នកឧបត្ថម្ភរដ្ឋនៃអំពើភេរវកម្មនោះ វាទំនងជានឹងនាំឲ្យមានការបែកបាក់ទាំងស្រុងនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួង បានប្រាប់អ្នកកាសែតក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា “គ្មានអ្វីត្រូវសង្ស័យទេ ប្រសិនបើមនុស្សនៅទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តបញ្ឈប់ទាំងស្រុងនូវអន្តរកម្មណាមួយជាមួយទីក្រុងមូស្គូ យើងអាចរស់នៅជាមួយរឿងនោះបាន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera, RT
ចុចអាន៖ លោក ពូទីន បញ្ជាក់ជាថ្មី! កុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរឲ្យសោះ គ្មានអ្នកឈ្នះទេ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង