ព័ត៌មានអន្ដរជាតិ
លោក វ៉ាង យី ព្រមានថា អ្នកណាក៏ដោយឲ្យតែប្រមាថចិន នឹងទទួលទណ្ឌកម្ម
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានសន្យាថា នឹងដាក់ទណ្ឌកម្មលើអ្នកទាំងឡាយណាដែលប្រមាថដល់ទីក្រុងប៉េកាំង ដែលការប្តេជ្ញានេះ កើតឡើងចំពេល ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់។

លោក វ៉ាង បាននិយាយនៅក្រៅកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ថា “នេះគឺជាមើលងាយច្បាស់ណាស់។ សហរដ្ឋអាមេរិក កំពុងរំលោភលើអធិបតេយ្យភាពរបស់ប្រទេសចិន ក្រោមរូបភាពនៃអ្វីដែលហៅថា លទ្ធិប្រជាធិបតេយ្យ។ អ្នកណាដែលប្រមាថ ចិននឹងត្រូវទទួលទោស”។
លោក វ៉ាង ក៏បាននិយាយផងដែរថា ការបង្រួបបង្រួមពេញលេញនៃប្រទេសចិនជាមួយតៃវ៉ាន់ គឺជានិន្នាការទូទៅ និងជាប្រវត្តិសាស្ត្រដែលមិនអាចចៀសបាន។

បន្ថែមពីលើនេះ អ្នកការទូតកំពូលរបស់ចិនរូបនេះ បានព្រមានថា ទីក្រុងប៉េកាំង នឹងមិនទុកឲ្យមានកន្លែងសម្រាប់សកម្មភាពចំពោះកងកម្លាំងឯករាជ្យដែលគាំទ្រតៃវ៉ាន់ ឬការជ្រៀតជ្រែកពីកងកម្លាំងខាងក្រៅឡើយ។
លោក វ៉ាង ក៏បានអះអាងដែរថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍន៍របស់ចិន គឺនឹងត្រូវវិនាសទៅរកភាពបរាជ័យ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ