Connect with us

ព័ត៌មានអន្ដរជាតិ

ចិន រៀបចំធ្វើសមយុទ្ធយោធាថ្មី ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ច របស់លោកស្រី Pelosi (មានវីដេអូ)

បានផុស

នៅ

ប្រទេស​ចិន ​កំពុងរៀបចំ ​សម្រាប់​សមយុទ្ធ​យោធា​នៅ​ក្នុងសមុទ្រ ​ជុំវិញ​កោះ​តៃវ៉ាន់ ​បន្ទាប់​ពីដំណើរទស្សនកិច្ច ​របស់​អ្នក​នយោបាយ​កំពូល​​អាមេរិក លោកស្រី Nancy Pelosi ទៅ​កាន់​កោះនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Pelosi បានចាកចេញកាលពីថ្ងៃពុធទី០៣ខែសីហា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេលខ្លីដ៏ចម្រូងចម្រាសទៅកាន់កោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកថាជាខេត្តបំបែក។

ជាការឆ្លើយតប ប្រទេសចិនបានប្រកាស ធ្វើសមយុទ្ធយោធាចាំបាច់រយៈពេលប្រាំថ្ងៃ ដែលនឹងចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍នេះ។

ប្រទេសចិននិយាយថា សមយុទ្ធនេះនឹងធ្វើឡើងនៅក្នុងផ្លូវទឹកដ៏មមាញឹកបំផុតមួយចំនួនរបស់ពិភពលោក ហើយនឹងរួមបញ្ចូលទាំងការបាញ់គ្រាប់ពិតរយៈចម្ងាយឆ្ងាយ ផងដែរ។

តៃវ៉ាន់ បានស្នើឲ្យកប៉ាល់ទាំងឡាយ ស្វែងរកផ្លូវវាង ដើម្បីចៀសវាងការធ្វើសមយុទ្ធនេះ ហើយកំពុងចរចាជាមួយប្រទេសជិតខាង ដូចជាជប៉ុន និងហ្វីលីពីន ដើម្បីស្វែងរកផ្លូវអាកាសចរណ៍ជំនួស។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បាន​និយាយ​ថា ទឹកដីរបស់ខ្លួន ​កំពុង​ប្រឈម​នឹង ការ​គំរាម​កំហែង​ដោយ​ចេតនា​ផ្នែក​យោធា។

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យស្ថានការណ៍ធូរស្រាល រដ្ឋមន្ត្រីការបរទេសមកពីប្រទេស G7 រួមមានកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយនិយាយថា សកម្មភាពកាន់តែខ្លាំងក្លារបស់ចិន កំពុងប្រថុយបង្កអស្ថិរភាពនៅក្នុងតំបន់។

សេចក្តីថ្លែងការណ៍បាននិយាយថា “មិនមានហេតុផលត្រឹមត្រូវក្នុងការប្រើដំណើរទស្សនកិច្ចនេះ ជាលេសសម្រាប់សកម្មភាពយោធានៅក្នុងច្រកសមុទ្រតៃវ៉ាន់នោះទេ។ វាជារឿងធម្មតា និងជាទម្លាប់សម្រាប់សមាជិកសភាមកពីប្រទេសរបស់យើង ក្នុងការធ្វើដំណើរជាអន្តរជាតិ”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុងតៃប៉ិ ថ្កោលទោស ចិន ខ្លាំងៗ ចំពោះសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះ តៃវ៉ាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម