ព័ត៌មានអន្ដរជាតិ
យុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល
អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា យុទ្ធសាស្ត្រប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ, កងកម្លាំងអ៊ុយក្រែនកំពុងបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់លំនៅដ្ឋាន រួមទាំងសាលារៀន និងមន្ទីរពេទ្យ ក៏ដូចជាបើកការវាយប្រហារពីទឹកដីដែលមានប្រជាជនរស់នៅ ផងដែរ។
អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnès Callamard បាននិយាយថា “យើងបានចងក្រងឯកសារ ដែលកងកម្លាំងអ៊ុយក្រែនកំពុងដាក់ជនស៊ីវិលឲ្យប្រឈមនឹងហានិភ័យ និងបំពានច្បាប់សង្រ្គាម នៅពេលពួកគេប្រតិបត្តិការនៅក្នុងតំបន់ដែលមានប្រជាជន ហើយការស្ថិតក្នុងទីតាំងការពារ មិនបានធ្វើឲ្យយោធាអ៊ុយក្រែន គោរពច្បាប់មនុស្សធម៌អន្តរជាតិនោះទេ”។
ក្នុងពេលជាមួយគ្នានោះ អង្គការនេះបានសង្កត់ធ្ងន់ថា ការរំលោភច្បាប់មនុស្សធម៌ដោយអ៊ុយក្រែន មិនបង្ហាញភាពត្រឹមត្រូវចំពោះអ្វីដែលខ្លួនហៅថា ការវាយប្រហារដោយមិនរើសមុខរបស់រុស្ស៊ីឡើយ។
អង្គការលើកលែងទោសអន្តរជាតិបានបន្ថែមថា “គ្រប់ភាគីនៃជម្លោះ ត្រូវតែបែងចែកឲ្យច្បាស់រវាងគោលដៅយោធា និងវត្ថុស៊ីវិលគ្រប់ពេលវេលា ហើយចាត់វិធានការប្រុងប្រយ័ត្នដែលអាចធ្វើទៅបាន រួមទាំងជម្រើសនៃអាវុធផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដល់ជនស៊ីវិល”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី ចោទអាមេរិកថា ចូល រួមដោយ ផ្ទាល់ ក្នុង សង្រ្គាម នៅ អ៊ុយក្រែន និងព្រមានកាត់ផ្តាច់ទំនាក់ទំនង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់