Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ អះអាងកូវីដ ១៩ មិន​អាច​ឆ្លង​ចូល​ក្នុង​ខ្លួន​សត្វ​រស់​ក្នុង​ទឹក​បានឡើយ

បានផុស

នៅ

នាយកដ្ឋាន​ជលផលប្រទេស​ថៃ នៅ​ថ្ងៃព្រហស្បត្តិ៍ បាន​អះអាង​ថា វីរុសកូវីដ ១៩ មិនបាន​រកឃើញ​មាន​ក្នុង​សត្វ​ដែលរស់ក្នុង​ទឹក​នោះ​ឡើយ ព្រោះ​សត្វ​ទាំង​នោះគឺជាសត្វ​ឈាម​ត្រជាក់ គ្មាន​សួត ដកដង្ហើម​ដោយ​ស្រកី ខណៈ​ភ្នាសកោសិការបស់​សត្វ​ទាំង​នោះ គឺ​ខុស​ពី​មនុស្ស។ ហេតុនេះ​កុំឲ្យ​ពលរដ្ឋ​មាន​ការ​បារម្ភ មិន​ហាន​បរិភោគគ្រឿង​សមុទ្រ​នោះ។ នេះ​ជាការ​អះអាង​របស់​លោក Meesak Pakdeekhong ប្រធាន​នាយកដ្ឋានជល​ផល​ប្រទេស​ថៃ និង​ចេញ​ផ្សាយលើ​កាសែត​ក្នុង​ស្រុក​ប្រទេស​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Meesak Pakdeekhong បញ្ជាក់​ទៀត​ថា មាន​ឱកាស​តិចតួចបំផុត​សម្រាប់​វីរុសកូវីដ ១៩ ដែល​អាច​បំប្លែង​ខ្លួនឆ្លង​ចូល​ទៅកាន់​កោសិការបស់​សត្វ​រស់​ក្នុង​ទឹក​។ លោកថា មក​ទល់​នឹង​ពេល​នេះ​ ក៏​មិន​ទាន់​មាន​ភស្តុតាង​ណា​មួយរក​ឃើញ​ពីការ​ឆ្លង​ជំងឺកូវីដ ១៩ ទៅ​លើ​សត្វនោះដែរ។

អ្វី​ដែល​ពលរដ្ឋ​ត្រូវ​ធ្វើ គឺ​សត្វ​លាង​សម្អាត​អាហារ​ទាំង​នោះ និង​លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ ហើយ​ចម្អិន​ឲ្យបាន​ ៣០នាទី ក្នុង​សីតុណ្ហភាព ៥៦អង្សារ ឬអាច​លឿន​ជាង​នេះ បើ​ប្រើ​សីតុណ្ហភាព​កាន់​តែ​ខ្លាំង។

ការ​បំភ្លឺ​ពី​នាយកដ្ឋាន​ជលផល​ថៃ ធ្វើ​ឡើង​ក្រោយ​មនុស្ស​ជាច្រើន​មាន​ការ​ខ្លាច​រអា​ឆ្លង​កូវីដ ១៩ ដោយសា​ញ៉ាំ​គ្រឿង​សមុទ្រ ព្រោះរលក​រាតត្បាត​ក្នុង​ប្រទេស​ថៃ​ថ្មីៗ​នេះ គឺ​ចេញពី​ផ្សារ​បង្គារ​ដ៏​ធំមួយ​នៅខេត្ត សាមុ សាខន។

ទោះ​ជាយ៉ាង​ណា តាម​ប្រភពព័ត៌មាន​ពី​ប្រទេស​ឡាវ ប្រទេស​នេះ​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​គ្រឿង​សមុទ្រ​ពី​ប្រទេស​ថៃ ដោយ​សារ​ភ័យ​ខ្លាច​ឆ្លង​រាតត្បាត​ជំងឺកូវីដ ១៩ ក្នុង​ប្រទេស​ខ្លួន៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម