ព័ត៌មានអន្ដរជាតិ
លោក វ៉ាង យី ព្រមានថា ផែនការរបស់អាមេរិក មិនអាចរារាំង ចិន ពីការបង្រួបបង្រួមជាមួយ តៃវ៉ាន់ បានឡើយ (មានវីដេអូ)
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានព្រមានថា ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការរារាំងប្រទេសចិន នឹងមិនអាចទប់ស្កាត់ការបង្រួបបង្រួមរបស់តៃវ៉ាន់ ជាមួយដីគោកបាននោះទេ។

លោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី០៤ខែសីហានេះថា “ផែនការរបស់សហរដ្ឋអាមេរិក ក្នុងការប្រើប្រាស់តៃវ៉ាន់ ដើម្បីរារាំងប្រទេសចិន នឹងមិនជោគជ័យឡើយ ហើយនឹងមិនអាចផ្លាស់ប្តូរនិន្នាការប្រវត្តិសាស្ត្រនៃការបង្រួបបង្រួមរបស់តៃវ៉ាន់ដែលជិតមកដល់ នោះទេ”។
យោងតាមលោក វ៉ាង យី, ការញុះញង់របស់សហរដ្ឋអាមេរិក នឹងរឹតតែជំរុញឲ្យប្រជាជនចិនចំនួន១.៤ពាន់លាននាក់ រួបរួមគ្នា និងពន្លឿនការបង្កើតរដ្ឋសង្គមនិយមសម័យទំនើបដែលមានចរិតលក្ខណៈចិន។

លោក វ៉ាង ក៏បាននិយាយដែរថា សកម្មភាពបង្កហេតុរបស់ទីក្រុងវ៉ាស៊ីនតោន ទាក់ទងនឹងបញ្ហាតៃវ៉ាន់ មិនមែនជារឿងចៃដន្យនោះទេ ហើយថា នេះគឺជាការគ្រោងទុកយ៉ាងល្អិតល្អន់។ សហរដ្ឋអាមេរិក បានលាតត្រដាងមុខដ៏អាក្រក់ នៃភាពក្បត់ដាក់សហគមន៍អន្តរជាតិទាំងមូល។
គួរបញ្ជាក់ថា ការព្រមាននេះបានកើតឡើងបន្ទាប់ពីលោក វ៉ាង យី ក៏បានព្រមានផងដែរកាលពីថ្ងៃពុធថា ទីក្រុងប៉េកាំងនឹងមិនទុកកន្លែងសម្រាប់សកម្មភាពចំពោះកងកម្លាំងឯករាជ្យដែលគាំទ្រតៃវ៉ាន់ ឬការជ្រៀតជ្រែកពីកម្លាំងខាងក្រៅឡើយ។ លោកអះអាងថា ការប៉ុនប៉ងប្រើប្រាស់តៃវ៉ាន់ ដើម្បីរារាំងប្រទេសចិន នឹងត្រូវបរាជ័យ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ មីស៊ីលល្បឿនលឿនជាងសំឡេង ទំនើបបំផុតរបស់ចិន បង្ហាញខ្លួនក្នុងសមយុទ្ធ ជុំវិញកោះតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត