Connect with us

ព័ត៌មានអន្ដរជាតិ

ទៅដល់សេអ៊ូល លោកស្រី Pelosi ប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងគ្រោងទៅព្រំដែនកូរ៉េ

បានផុស

នៅ

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi និងសមភាគីកូរ៉េខាងត្បូង បានប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង ហើយសម្រេចឲ្យបាននូវការលុបបំបាត់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង។

ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi ទៅដល់ប្រទេសកូរ៉េខាងត្បូង

សេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចេញបន្ទាប់ពីលោកស្រី Pelosi ជួបជាមួយប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo នៅទីក្រុងសេអ៊ូល ដែលក្នុងនោះ អ្នកទាំង២ បានសម្តែងក្តីព្រួយបារម្ភចំពោះយ៉ាងខ្លាំងចំពោះការវិវត្តន៍ នៃការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

សេចក្តីថ្លែងការណ៍បាននិយាយថា “ភាគីទាំងពីរ បានសម្តែងក្តីព្រួយបារម្ភអំពីស្ថានភាពធ្ងន់ធ្ងរនៃការគំរាមកំហែងដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។ យើងយល់ព្រមគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលទាំងពីរ ដើម្បីសម្រេចបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងដើម្បីសន្តិភាពជាក់ស្តែង តាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ និងកិច្ចសន្ទនាការទូត ដោយផ្អែកលើការរារាំងដ៏ខ្លាំងក្លា និងយូរអង្វែងប្រឆាំងកូរ៉េខាងជើង”។

លោកស្រី Pelosi ក៏បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានផងដែរថា លោកស្រី និងលោក Kim បានពិភាក្សាគ្នាអំពីវិធីជំរុញកិច្ចសហប្រតិបត្តិការលើបញ្ហាសន្តិសុខក្នុងតំបន់ និងបញ្ហាសេដ្ឋកិច្ច និងអាកាសធាតុ។

លោកស្រី Pelosi (ឆ្វេង) និងប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Kim Jin-pyo

គួរបញ្ជាក់ថា លោកស្រី Pelosi បានទៅដល់ប្រទេសកូរ៉េខាងត្បូងកាលពីយប់ថ្ងៃពុធ បន្ទាប់ពីឈប់សំចតរយៈពេលខ្លីនៅកោះតៃវ៉ាន់ ហើយបានជួបជាមួយមន្ត្រីស្ថានទូតអាមេរិកក្នុងទីក្រុងសេអ៊ូលនៅថ្ងៃព្រហស្បតិ៍ មុនពេលជួបពិភាក្សាជាមួយលោក Kim និងសមាជិកសភាផ្សេងទៀត។

នៅថ្ងៃព្រហស្បតិ៍ដដែលនេះ លោកស្រី Pelosi គ្រោងនឹងទៅតំបន់សន្តិសុខរួមនៅជិតព្រំដែនអន្តរកូរ៉េ ដែលមានការយាមល្បាតរួមគ្នាដោយបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិក និងកូរ៉េខាងជើង។

លោកស្រីនឹងក្លាយជាមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកដែលធ្វើដំណើរទៅតំបន់នេះ បន្ទាប់ពីអតីតប្រធានាធិបតី Donald Trump ដែលបានជួបមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅទីនោះក្នុងឆ្នាំ ២០១៩។

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន (ឆ្វេង) និងអតីតប្រធានាធិបតីអាមេរិក Donald Trump នៅព្រំដែនកូរ៉េ ក្នុងឆ្នាំ២០១៩
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ដែលនឹងឈប់សម្រាកវិស្សមកាលក្នុងសប្តាហ៍នេះ នឹងមិនជួបលោកស្រី Pelosi ទេប៉ុន្តែនឹងនិយាយគ្នាតាមទូរស័ព្ទ។

ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងប៉ាន់ស្មានថា លោក Yoon អាចនឹងមិនព្រមជួបជាមួយលោកស្រី Pelosi ដើម្បីចៀសវាងការបង្កជម្លោះជាមួយចិន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់ បានបង្កឲ្យមានកំហឹងនៅទីក្រុងប៉េកាំង៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ លោកស្រី Pelosi ចាកចេញពីកោះតៃវ៉ាន់ហើយ ឆ្ពោះដំណើរទៅ ២ប្រទេសទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម