Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គាំទ្រយោធាមីយ៉ាន់ម៉ា ដើម្បីរក្សាស្ថិរភាពបោះឆ្នោតនៅឆ្នាំក្រោយ

បានផុស

នៅ

ប្រភពព័ត៌មានបានឱ្យដឹងថា ប្រទេសរុស្ស៊ីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់យោធាមីយ៉ាន់ម៉ាដើម្បីរក្សាស្ថិរភាពប្រទេសដែលបានរងគ្រោះដោយវិបត្តិ និងរៀបចំការបោះឆ្នោតនៅឆ្នាំក្រោយ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ក្នុងអំឡុងពេលជំនួបពិភាក្សាជាមួយលោក មីន អ៊ុងឡាំង កាលពីថ្ងៃពុធ នៅមីយ៉ាន់ម៉ា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីយ៉ាន់ម៉ាបានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីយោធាធ្វើរដ្ឋប្រហារឡើងកាន់អំណាចកាលពីឆ្នាំមុន ហើយយោធាត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាមក្នុងការប៉ុនប៉ងបង្ក្រាបក្រុមប្រឆាំង។ ប្រទេសនេះត្រូវបានទទួលរងឯកោពីអន្តរជាតិ និងការដាក់ទណ្ឌកម្មពីប្រទេសលោកខាងលិច ហើយរបបយោធានេះបានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ដែលជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់អាវុធថ្មី។

លោក Sergei Lavrov ថ្លែងក្នុងកិច្ចពិភាក្សានៅទីក្រុងណៃពិដោរថា៖ “យើងរួបរួមគ្នាជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលយោធាដើម្បីរក្សាស្ថិរភាពស្ថានការណ៍ក្នុងប្រទេស។ នៅឆ្នាំក្រោយអ្នកនឹងរៀបចំការបោះឆ្នោត ហើយយើងសូមជូនពរឱ្យអ្នកទទួលបានជោគជ័យក្នុងការធ្វើឱ្យប្រទេសរបស់អ្នកកាន់តែរឹងមាំ និងរីកចម្រើន”។

មេដឹកនាំយោធា លោក មីន អ៊ុងឡាំង ដែលបានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូកាលពីខែមុន បាននិយាយថា ការបោះឆ្នោតអាចកើតឡើងទៅបានលុះត្រាតែប្រទេសមានស្ថិរភាព និងសន្តិសុខ។

ប្រទេសរុស្ស៊ីជាសម្ព័ន្ធមិត្ត និងជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់របស់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយត្រូវបានក្រុមសិទ្ធិមនុស្សចោទប្រកាន់ថា បានបំពាក់អាវុធដល់កងទ័ពមីយ៉ាន់ម៉ា ដែលអាវុធទាំងនោះត្រូវបានកងទ័ពប្រើប្រឆាំងនឹងជនស៊ីវិលចាប់តាំងពីរដ្ឋប្រហារឆ្នាំមុន៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ លោក វ៉ាង យី ព្រមានថា ផែនការរបស់អាមេរិក មិនអាចរារាំង ចិន ពីការបង្រួបបង្រួមជាមួយ តៃវ៉ាន់ បានឡើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកអភិបាលខេត្តក្រចេះ ចុះពិនិត្យមូលដ្ឋាន ​ដើម្បី​ជួយ​សង្គ្រោះស្រូវរដូវប្រាំងដែលកំពុងខ្វះទឹក

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី ត្រៀមរៀបចំស្តង់លក់ម្ហូបអាហារ កន្លែងប្រគំតន្ត្រី គូរគំនូរ សៀករហ័សកម្ម បម្រើភ្ញៀវ មកដើរលេងកំសាន្ត ផ្លូវថ្មើរជើង (walk street)

ព័ត៌មានជាតិ៥ ម៉ោង មុន

អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យការបង្កបង្កើនផលដំណាំស្រូវរបស់កសិករ ក្នុងស្រុកបាធាយ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​អគារ​ប្រណីត​នៅ​​តំបន់​​ការពារ​ដោយ​យូណេស្កូ​​នៅ​​ Odesa រង​ការ​បំផ្លាញ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

ការដ្ឋានសាងសង់ស្ពានអាកាសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សាងសង់បានប្រមាណ៥២% ហើយ

Sokha Hotels

ព័ត៌មានពេញនិយម