ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើងព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យអាមេរិក ឡើយ
ប្រទេសកូរ៉េខាងជើងបានព្រមានថា ខ្លួននឹងមិនអត់ឱនឲ្យឡើយ ចំពោះការរិះគន់របស់សហរដ្ឋអាមេរិកលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ដោយបានហៅទីក្រុងវ៉ាស៊ីនតោនថាជា “ស្តេចត្រាញ់នៃការរីកសាយភាយនុយក្លេអ៊ែរ” ហើយនិយាយថា ខ្លួននឹងមិនអនុញ្ញាតឲ្យមានការរំលោភលើសិទ្ធិអធិបតេយ្យភាពរបស់ខ្លួននោះទេ។

ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលក្នុងកម្រិត ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយអ្នកជំនាញអន្តរជាតិជឿថា ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនរួចហើយក្នុងការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំពីររបស់ខ្លួន និងជាលើកទីមួយចាប់តាំងពីឆ្នាំ ២០១៧មក។
បេសកកម្មអចិន្ត្រៃយ៍របស់កូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ ខណៈក្រុមអ្នកការទូត បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉កសម្រាប់សន្និសីទអង្គការសហប្រជាជាតិរយៈពេលមួយខែ ដើម្បីត្រួតពិនិត្យសន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT)។

កូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “សព្វថ្ងៃនេះ មេខ្លោងដែលបំផ្លាញគ្រឹះនៃរបបមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ គឺគ្មាននរណាក្រៅពីសហរដ្ឋអាមេរិកនោះទេ”។
កូរ៉េខាងជើងក៏បាននិយាយផងដែរថា ខ្លួនបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយភាយតាំងពីយូរយារណាស់មកហើយ ដូច្នេះគ្មាននរណាម្នាក់មានសិទ្ធិប៉ះពាល់ដល់សិទ្ធិការពារខ្លួនរបស់ប្រទេសនេះឡើយ។

យើងនឹងមិនអត់ឱនទេ ចំពោះការប៉ុនប៉ងណាមួយដោយសហរដ្ឋអាមេរិក និងកងកម្លាំងបម្រើរបស់ខ្លួន ក្នុងការចោទប្រកាន់រដ្ឋរបស់យើងដោយគ្មានមូលដ្ឋាន និងរំលោភបំពានលើសិទ្ធិអធិបតេយ្យភាព និងផលប្រយោជន៍ជាតិរបស់យើង។
កាលពីសប្តាហ៍មុន មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើសង្គ្រាមនុយក្លេអ៊ែរ និងទប់ទល់នឹងការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Arab News
ចុចអាន៖ ទៅដល់សេអ៊ូល លោកស្រី Pelosi ប្តេជ្ញាលុបបំបាត់នុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង និងគ្រោងទៅព្រំដែនកូរ៉េ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត