Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពតៃវ៉ាន់ ប្រកាសត្រៀមធ្វើសង្គ្រាម ជាមួយ ចិន

បានផុស

នៅ

យោធាតៃវ៉ាន់ បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះនិយាយថា កងកម្លាំងរបស់ខ្លួនកំពុងប្រុងជើងការ និងតាមដានយ៉ាងដិតដល់នូវសមយុទ្ធរបស់ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិសង្កត់ធ្ងន់ថា ខ្លួននឹងប្រកាន់ខ្ជាប់នូវគោលការណ៍នៃការត្រៀមខ្លួនធ្វើសង្រ្គាម ប៉ុន្តែមិនស្វែងរកការបង្កសង្រ្គាមទេ និងមិនធ្វើអាកប្បកិរិយាបង្កភាពតានតឹង និងជម្លោះឡើយ។

តៃវ៉ាន់ បានធ្វើសមយុទ្ធ​ការពារ​ជនស៊ីវិលក្នុងករណីមានសង្គ្រាម ហើយបានរៀបចំកន្លែងការពារខ្លួនពីការវាយប្រហារអាកាស នៅទូទាំងកោះនេះ។

ក្រសួងនិយាយថា អាកប្បកិរិយាមិនសមហេតុផលរបស់ប្រទេសចិន មានគោលបំណងផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន រំខានដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

ក្រសួងការពារជាតិតៃវ៉ាន់ ក៏បាននិយាយផងដែរថា កងទ័ពជាតិរបស់ខ្លួននឹង រក្សាទំនាក់ទំនងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្តក្នុងតំបន់ ហើយពង្រឹងការសម្របសម្រួលដើម្បីទប់ស្កាត់ការឡើងកម្តៅនៃស្ថានភាពសន្តិសុខ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ម្សិលមិញ ចិន បាញ់មីស៊ីល មិនតិចគ្រាប់ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៨ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម