ព័ត៌មានអន្ដរជាតិ
លោកស្រី Pelosi ទៅដល់ ជប៉ុន ពិភាក្សាលើភាពតានតឹង ចិន-អាមេរិក
ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានទៅដល់ប្រទេសជប៉ុន និងជួបជាមួយលោកនាយករដ្ឋមន្ត្រី Kishida Fumio នៅទីក្រុងតូក្យូ សម្រាប់ជើងហោះហើរចុងក្រោយនៃការធ្វើដំណើរដ៏ចម្រូងចម្រាសរបស់លោកស្រីទៅកាន់តំបន់អាស៊ី ។

ក្រោយបានថតរូបពីអ្នកសារព័ត៌មាននៅការិយាល័យនាយករដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះហើយ លោកស្រី Pelosi បានជួបពិភាក្សាជាមួយលោក Kishida ដោយផ្តោតលើភាពតានតឹងកាន់តែខ្លាំងឡើងរវាងចិន និងអាមេរិក ។
ទន្ទឹមនោះ អ្នកទាំងពីរត្រូវបានគេរំពឹងថា ក៏នឹងពិភាក្សាអំពីស្ថានភាពតៃវ៉ាន់ រួមជាមួយនឹងសមត្ថភាពទប់ស្កាត់រួមគ្នារបស់អាមេរិក-ជប៉ុន ក៏ដូចជាយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហជាដើម ខណៈសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក៏អាចដាក់នៅក្នុងរបៀបវារៈរបស់ពួកគេផងដែរ ។

ក្នុងសប្តាហ៍នេះ លោកស្រី Pelosi បានក្លាយជាប្រធានសភាអាមេរិកដំបូងគេដែលទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ក្នុងរយៈពេល ២៥ ឆ្នាំ ។
អ្នកនយោបាយជើងចាស់រូបនេះក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីតៃវ៉ាន់លោកស្រី Tsai Ing-wen និងសមាជិកសភាតៃវ៉ាន់ផងដែរកាលពីថ្ងៃពុធ ខណៈដំណើរទស្សនកិច្ចនេះក៏បានបញ្ឆេះកំហឹងពីប្រទេសចិនដែលអះអាងថា តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីខ្លួន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មកដឹងទំហំទឹកប្រាក់ពាណិជ្ជកម្ម ចិន-តៃវ៉ាន់ មុនការមកដល់របស់លោកស្រី Pelosi

-
សន្តិសុខសង្គម១៩ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក