ព័ត៌មានអន្ដរជាតិ
អាមេរិក ឲ្យ ចិន កុំប្រតិកម្មខ្លាំងពេក ចំពោះដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់
សហរដ្ឋអាមេរិកបានស្នើប្រទេសចិនកុំឲ្យបញ្ចេញប្រតិកម្មខ្លាំងពេកចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ។

ការស្នើសុំរបស់ទីក្រុងវ៉ាស៊ីនតោនបានកើតឡើង បន្ទាប់ពីទីក្រុងប៉េកាំងបានដាក់ពង្រាយយន្តហោះ និងធ្វើសមយុទ្ធយោធាបាញ់គ្រាប់ពិតហោះរំលងកោះតៃវ៉ាន់ និងធ្លាក់ចូលសមុទ្រដែលជប៉ុនអះអាងថានៅជិតតំបន់សេដ្ឋកិច្ចរបស់ខ្លួន ។
ទន្ទឹមនោះអ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់សារព័ត៌មាន MSNBC ថា “យើងកំពុងតាមដានរឿងនេះយ៉ាងដិតដល់ ហើយយើងបន្តជំរុញឲ្យរដ្ឋាភិបាលចិនកុំឲ្យមានប្រតិកម្មខ្លាំងពេក ជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់” ។

អ្នកនាំពាក្យរូបនេះបានជំរុញឲ្យប្រទេសចិនកាត់បន្ថយភាពតានតឹងដូចដែលអាមេរិកកំពុងធ្វើ ដោយសារតែកន្លងមកអាមេរិកតែងតែមិនស្វែងរក ក៏ដូចជាមិនចង់បានវិបត្តិនោះទេ ជាពិសេសអាមេរិកគឺព្យាយាមចង់តែរក្សាទំនាក់ទំនងជាមួយចិនប៉ុណ្ណោះដើម្បីបញ្ចៀសភាពតានតឹង ។
គួរបញ្ជាក់ថា លោកស្រី Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃអង្គារ ជាផ្នែកនៃដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់តំបន់អាស៊ី ទោះបីជាមានការព្រមានជាច្រើនពីទីក្រុងប៉េកាំងក៏ដោយ ។

ទីក្រុងប៉េកាំងបាននិយាយថា ទង្វើបែបនេះគឺជាការញុះញង់ធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន ក៏ដូចជារំលោភលើគោលនយោបាយចិនតែមួយផងដែរ ហើយជាការឆ្លើយតប បន្ទាប់ពីដំណើរទស្សនកិច្ចនេះហើយ ចិនបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំជាមួយនឹងការបាញ់គ្រាប់ពិតជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ US News
ចុចអាន ៖ រុស្ស៊ី ថា លោកស្រី Pelosi កំពុងធ្វើឲ្យ អាមេរិក ជួបផលវិបាកជាសកល

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង