ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសដាក់ទណ្ឌកម្មលោកស្រី Pelosi និងគ្រួសារ
ក្រសួងការបរទេសចិនបានប្រកាសថា ខ្លួននឹងដាក់ទណ្ឌកម្មប្រឆាំងប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ព្រមទាំងសាច់ញាតិគ្រួសារផ្ទាល់របស់គាត់ បន្ទាប់ពីលោកស្រី ធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ក្នុងសប្តាហ៍នេះ។

ក្រសួងនិយាយថា ដំណើររបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ចិនតែមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ ចិនមិនបានបញ្ជាក់ទេថាតើ ទណ្ឌកម្មអ្វីខ្លះដែលខ្លួននឹងដាក់ប្រឆាំងលោកស្រី Pelosi។

គួរបញ្ជាក់ជាថ្មីថា លោកស្រី Pelosi បានទៅដល់កោះតៃវ៉ាន់កាលពីយប់ថ្ងៃអង្គារទី០២ខែសីហា ហើយបានជួបជាមួយមន្ត្រីនានារួមទាំងលោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen ផងដែរ មុនពេលចាកចេញនៅរសៀលថ្ងៃពុធ។ ដំណើរនេះ គឺជាការឈប់សំចត អំឡុងដំណើរទស្សនកិច្ចអាស៊ី ហើយបានបណ្តាលឲ្យទីក្រុងប៉េកាំង ខឹងសម្បាយ៉ាងខ្លាំង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ