ព័ត៌មានអន្ដរជាតិ
អាមេរិក កោះហៅឯកអគ្គរដ្ឋទូត ចិន វិញ ចំពេលមានភាពតានតឹងនៅ តៃវ៉ាន់
យោងតាមអ្នកនាំពាក្យសេតវិមានលោក John Kirby បានឲ្យដឹងកាលពីថ្ងៃសុក្រថា សហរដ្ឋអាមេរិកបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Qin Gang ដើម្បីតវ៉ាប្រឆាំងនឹង “សកម្មភាពដែលកំពុងកើនឡើង” របស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់ ។

លោក Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានចេញផ្សាយដោយកាសែត Washington Post ថា “បន្ទាប់ពីសកម្មភាពរបស់ប្រទេសចិននាពេលកន្លងមកនេះ យើងបានកោះហៅឯកអគ្គរដ្ឋទូតលោក Qin Gang មកកាន់សេតវិមាន ដើម្បីធ្វើការបង្ហាញអំពីសកម្មភាពបង្កហេតុរបស់សាធារណរដ្ឋប្រជាមានិតចិន” ។
ការកោះហៅនេះកើតឡើង បន្ទាប់ពីនៅដើមសប្តាហ៍នេះ ប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃនៅក្នុងទីតាំងចំនួន ៦ ជុំវិញកោះតៃវ៉ាន់ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះកាលពីថ្ងៃទី ២ ខែសីហា ។

ដំណើរទស្សនកិច្ចរបស់លោកស្រីបានបណ្តាលឲ្យមានភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ចាប់តាំងពីចិនបង្ហាញទស្សនៈលើតៃវ៉ាន់ ដែលត្រូវបានគ្រប់គ្រងដោយឯករាជ្យតាំងពីឆ្នាំ ១៩៤៩ ជាផ្នែកនៃទឹកដីរបស់ខ្លួនដែលនៅថ្ងៃណាមួយនឹងត្រូវបានបង្រួបបង្រួមជាមួយដីគោក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក ឲ្យ ចិន កុំប្រតិកម្មខ្លាំងពេក ចំពោះដំណើររបស់លោកស្រី Pelosi ទៅតៃវ៉ាន់

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់