ព័ត៌មានអន្ដរជាតិ
ចិន លុបចោលជំនួបជាមួយមន្ត្រីការពារជាតិ អាមេរិក ដោយសារលោកស្រី Pelosi
ទីក្រុងប៉េកាំងបានលុបចោលកិច្ចប្រជុំរវាងមន្ត្រីការពារជាតិចិន និងសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់នាពេលថ្មីៗនេះ ។
ក្រសួងការបរទេសចិនបានប្រកាសថា ទីក្រុងប៉េកាំងបានសម្រេចចិត្តលុបចោលកិច្ចប្រជុំការងារទ្វេភាគីរវាងមន្ត្រីការពារជាតិអាមេរិក និងចិន ក៏ដូចជាបញ្ឈប់កិច្ចសហប្រតិបត្តិការលើសុវត្ថិភាពដែនសមុទ្ររវាងប្រទេសទាំងពីរផងដែរ ។
ទន្ទឹមនោះ ក្រសួងការបរទេសក៏បាននិយាយផងដែរថា ប្រទេសចិនផ្អាកជាបណ្តោះអាសន្ននូវកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើបញ្ហាដូចជា ការធ្វើមាតុភូមិនិវត្តន៍ជនចំណាកស្រុកខុសច្បាប់ ជំនួយផ្នែកតុលាការ ឧក្រិដ្ឋកម្មឆ្លងដែន និងការប្រែប្រួលអាកាសធាតុ ។
ស្របពេលជាមួយគ្នានេះ វាក៏កើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោន លោក Qin Gang ដើម្បីតវ៉ាប្រឆាំងនឹង “សកម្មភាពដែលកំពុងកើនឡើង” របស់ទីក្រុងប៉េកាំងនៅជិតកោះតៃវ៉ាន់ផងដែរ ។
គួរបញ្ជាក់ថា លោកស្រី Pelosi បានធ្វើដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់កាលពីយប់ថ្ងៃទី ២ ខែសីហា បើទោះបីជាក្រុងប៉េកាំងបានព្រមានអំពី “ផលវិបាកយ៉ាងធ្ងន់ធ្ងរ” ប្រសិនបើអ្នកនយោបាយប្រជាធិបតេយ្យជើងចាស់រូបនេះធ្វើដំណើរមកកោះនេះក៏ដោយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អាមេរិក កោះហៅឯកអគ្គរដ្ឋទូត ចិន វិញ ចំពេលមានភាពតានតឹងនៅ តៃវ៉ាន់
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ