ព័ត៌មានអន្ដរជាតិ
ផ្ទុះការបាញ់ប្រហាររវាងខ្មាន់កាំភ្លើង និងប៉ូលិស ម៉ិកស៊ិក ស្លាប់ ១៣ នាក់
ប៉ូលិសម៉ិកស៊ិកមួយក្រុមត្រូវបានវាយប្រហារដោយខ្មាន់កាំភ្លើងនៅរដ្ឋ San Luis Potosi ភាគកណ្តាល ដោយបណ្តាលឲ្យមនុស្ស ១៣ នាក់ត្រូវបានសម្លាប់ ។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាលទ្ធផលនៃការបាញ់ប្រហារតទល់គ្នានេះ ជនសង្ស័យដែលជាឧក្រិដ្ឋជនចំនួន ១៣ នាក់ត្រូវបានសម្លាប់ ហើយអ្នកវាយប្រហារ ២ នាក់ទៀតត្រូវបានឃុំខ្លួន” ។
ប៉ូលិសបាននិយាយទៀតថា អ្នកស្លាប់ទាំង ១៣ នាក់នោះរួមមានបុរស ១០ នាក់ និងស្ត្រីពាក់អាវក្រោះ ៣ នាក់ ខណៈប៉ូលិសក៏បានរឹបអូសអាវុធ និងរថយន្ត ៦ គ្រឿងក្នុងពេលប្រតិបត្តិការនោះផងដែរ ។
ប្រតិបត្តិការពិសេសនៅក្នុងទីក្រុងបានចាប់ផ្តើម បន្ទាប់ពីការឃាត់ខ្លួនស្ត្រី ២ នាក់ ក្រោយពួកគេបានចូលរួមក្នុងការបញ្ចុះសពដោយសម្ងាត់ និងបង្ហាញទីតាំងនៃអដ្ឋិធាតុដល់មន្រ្តីអនុវត្តច្បាប់ ។
ក្នុងអំឡុងពេលនៃប្រតិបត្តិការនោះ ក្រុមការងារបានរងការវាយប្រហារដោយខ្មាន់កាំភ្លើងមិនស្គាល់មុខ ដែលព្យាយាមលាក់ខ្លួននៅក្នុងផ្ទះមួយកន្លែង ទើបមានការផ្ទុះអាវុធបាញ់តបតពីសំណាក់ក្រុមប៉ូលិសបែបនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ