ព័ត៌មានអន្ដរជាតិ
លោក Wang Yi ថ្លែងពី កម្ពុជា ថា អាមេរិក មិនគោរពគោលនយោបាយ ចិន តែមួយទេ
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជាកាលពីយប់ថ្ងៃសុក្រថា ប្រទេសចិនមានតែមួយប៉ុណ្ណោះនៅលើពិភពលោក ហើយតៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន ។

លោក Wang Yi បានចង្អុលបង្ហាញថា វាគឺជាពាក្យចចាមអារ៉ាម និងការបង្កាច់បង្ខូចទាំងស្រុង ដែលសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនបានផ្លាស់ប្តូរស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់ ហើយអាមេរិកមិនបានគោរពគោលនយោបាយចិនតែមួយឡើយ ។ លោក Wang Yi បាននិយាយទៀតថា តៃវ៉ាន់គឺជាផ្នែកមួយរបស់ប្រទេសចិន និងមិនដែលធ្លាប់ជាប្រទេសមួយនោះទេ ។
លោក Wang Yi បញ្ជាក់ថា “សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឲ្យប្រទេសចិនទាំងមូល។ នេះគឺជាស្ថានភាពពិតនៃសំណួរតៃវ៉ាន់ ។ ឥឡូវនេះ វាគឺជាសហរដ្ឋអាមេរិក និងកងកម្លាំងបំបែកខ្លួននៅតៃវ៉ាន់ ដែលបានបំបែកស្ថានភាពនេះ” ។

ជាចុងក្រោយលោករដ្ឋមន្ត្រីការបរទេសចិនបានសង្កត់ធ្ងន់ថា “ប្រសិនបើលោក Sun Yat-sen ដែលជាប្រធានាធិបតីចិនដំបូងគេនៅមានជីវិត គាត់ក៏នឹងនិយាយថា លោកស្រី Tsai Ing-wen គឺជាកូនចៅដែលមិនសក្តិសមផងដែរ” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ចិន លុបចោលជំនួបជាមួយមន្ត្រីការពារជាតិ អាមេរិក ដោយសារលោកស្រី Pelosi

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង